ព័ត៌មាន
អភិបាលខេត្តកំពតណែនាំមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធតាមច្រកត្រូវរឹតបន្តឹងការនាំទំនិញចូល
កំពត៖ អភិបាលខេត្តកំពត បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅតាមច្រកទ្វារ និងប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់ ឱ្យរឹតបន្តឹងការត្រួតពិនិត្យទំនិញនាំចូល ជាពិសេសគ្រឿងឧបភោគបរិភោគ បន្លែ និងផ្លែឈើ ដើម្បីទប់ស្កាត់ការនាំចូលចំណីអាហារមានផ្ទុកសារធាតុគីមីខុសច្បាប់ ដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការគ្រប់គ្រងការនាំទំនិញចូលក្នុងភូមិសាស្ត្រខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ដោយណែនាំឱ្យកងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញនៅតាមបណ្តាច្រកទ្វារ និងប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងអនុវត្តការត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុតលើមុខទំនិញដែលនាំចូលមកកាន់ខេត្តកំពត។
ឯកឧត្តម ម៉ៅ ធនិន បានសង្កត់ធ្ងន់ថា ការត្រួតពិនិត្យត្រូវផ្តោតជាពិសេសលើប្រភេទគ្រឿងឧបភោគបរិភោគ ចំណីអាហារ បន្លែ និងផ្លែឈើនាំចូលគ្រប់ប្រភេទ ដើម្បីធានាថា មិនមានការនាំចូលផលិតផលដែលមានផ្ទុកសារធាតុគីមីហាមឃាត់ ឬសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋនោះឡើយ។
ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាឱ្យបានជិតស្និទ្ធ ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារ រក្សាសុខុមាលភាពប្រជាពលរដ្ឋ និងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងខេត្តឱ្យកាន់តែល្អប្រសើរ៕ ដោយ ៖ សារីម






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល