ព័ត៌មាន
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអាមេរិកចូលរួមជាអធិបតីកែសម្រួលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាប្រចាំនៅរដ្ឋ Kentucky សហរដ្ឋអាមេរិក
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអាមេរិក ឯកឧត្តម គុយ គួង បានបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសកែសម្រួលសមាជិកគណៈកម្មាធិការសាខាគណបក្សប្រជាជន កម្ពុជាប្រចាំរដ្ឋ Kentucky ហើយជាមួយនឹងការប្រកាសសមាសភាពនោះដែរ ក៏មានកម្មវិធីពិសារអាហារសាមគ្គីក្នុងនាមខ្មែរតែមួយនៅឯនាយ សមុទ្រនោះផងដែរ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានធ្វើការថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានរួបរួមគ្នារៀបចំកម្មវិធីនេះឡើង ដោយចំណាយទាំងកម្លាំង កាយចិត្ត ពេលវេលា ធនធាន ប្រកបដោយភាពសាមគ្គី ស្និតស្នាល ក្នុងនាមខ្មែរតែមួយ ទោះទៅដល់ទីណាក៏ដោយនោះ។
ក្រោយពីបានប្រគល់សេចក្តីសម្រេចប្រកាសតែងតាំង កែសម្រួលសមាជិកថ្មី ប្រចាំរដ្ឋឃែនថឹកឃីដូចជាគណៈកម្មាធិការសាខាគណបក្ស,យុវជនគណបក្សប្រចាំរដ្ឋ, គណៈកម្មាធិការអនុសាខាបក្សប្រចាំទីក្រុងទាំង៣គឺទីក្រុងឡិចស៊ីនតុន, បាដ្សថោន, អេលីហ្សាប៊ែដ្យជាដើមនោះ ក៏មានការផ្តល់ជូនK-Visa ដោយមិនគិតថ្លៃរបស់ក្រុមការងារមន្ត្រីស្ថានទូតដោយផ្ទាល់ក្នុងអង្គពីធីផងដែរ។
សូមបញ្ជាក់ថា កម្មវិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកក្រោមអធិបតីភាពរបស់ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ដោយមានការចូលរួមពីលោក ជា ផាទ្រិច ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋឃែនថឹកឃីលោកលីម ប៊ុនហោ ប្រធានយុវជនគណបក្សប្រចាំរដ្ឋឃែនថឹកឃី លោក ក្រឹង វណ្ណា ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋថេនណឺស៊ី នឹងសមាជិក សមាជិកា រួមទាំងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ សរុបចំនួនប្រមាណ ២៥០នាក់៕ អត្ថបទ៖ បាន ចក់







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល