ព័ត៌មាន
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញចុះសួរសុខទុក្ខអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងខេត្តពោធិ៍សាត់
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខជាមួយបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដើម្បីពិនិត្យពីជីវភាពរស់នៅ និងការបង្កបង្កើនផលដំណាំផ្សេងៗ។
ក្នុងឱកាសនេះ ឯកឧត្តម គន់ គីម សង្កេតឃើញថាអតីតយុទ្ធជន ជាច្រើនគ្រួសារបានរៀបចំជីវភាពរស់នៅយ៉ាងល្អប្រសើរ ហើយថែមទាំងបានបន្តដាំដុះដំណាំហូបផ្លែជាច្រើនជុំវិញផ្ទះដីឡូត៍របស់ខ្លួន។
ឯកឧត្តម គន់ គីម បានកោតសរសើរពីការខិតខំរបស់អតីតយុទ្ធជនទាំងអស់ ដែលព្យាយាមដាំដុះដំណាំកសិកម្ម ក្នុងការជួយបង្កើនប្រាក់ចំណូលបន្ថែមពីលើប្រាក់សោធន និងការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គន់ គីម បានណែនាំដល់ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ត្រូវសម្របសម្រួលក្នុងការប្រមូលផលដំណាំរបស់អតីតយុទ្ធជនតាមខ្នងផ្ទះ ដើម្បីគាំទ្រ និងលើកទឹកចិត្ត ចំពោះកសិកម្មរបស់អតីតយុទ្ធជន សំដៅពង្រីកប្រាក់ចំណូលថែមទៀតដល់គ្រួសារអតីតយុទ្ធជនផងដែរ។
ឯកឧត្តម គន់ គីម បានជម្រាបដល់អតីតយុទ្ធជន និងក្រុមគ្រួសារថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគម តែងតែផ្តល់អនុសាសន៍ណែនាំជាប់ជាប្រចាំដល់ថ្នាក់ដឹកនាំសមាគមតាមបណ្តារាជធានី-ខេត្តទាំងអស់ ត្រូវចុះពិនិត្យឲ្យបានជាប់ជាប្រចាំជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសសមាជិកទីទ័លលំបាក ក៏ដូចជាសុខុមាលភាព សំដៅជួយលើកស្ទួយជីវភាពពួកគាត់ឲ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង៕
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល