ព័ត៌មាន
សកម្មភាពទិញនិងលក់តាមបណ្តាផ្សាររាជធានីភ្នំពេញ នៅតែរក្សាបានសភាពល្អធម្មតា ទោះបីជាថៃបន្តបិទចក្រព្រំដែន
គិតក្នុងរយៈពេលជិត១ឆ្នាំមកនេះ ទោះបីជាការបិទច្រកព្រំដែនកម្ពុជា-ថៃ ឬការរឹតត្បិតការនាំចូលទំនិញមួយចំនួន ក៏ការដោះដូរ និងការលក់ដូរទំនិញតាមបណ្តាផ្សារនានាតាមបណ្តាផ្សាររាជធានីភ្នំពេញ ដូចជាផ្សារអូរឬស្សី ផ្សារធំថ្មី និងផ្សារឈូកមាសជាដើម នៅតែរក្សាបានសភាពល្អធម្មតា ព្រមទាំងមានសណ្តាប់ធ្នាប់ល្អប្រសើរ។
ជួបសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋដែលជាអាជីវករនៅផ្សារឈូកមាស ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ពួកគាត់បាននិយាយឱ្យដឹងថា សព្វថ្ងៃនេះតាមការមើលឃើញជាក់ស្តែង ទាំងម្ហូបអាហារ របស់របរប្រើប្រាស់ ស្លៀកពាក់ និងសម្ភារៈផ្សេងៗ គឺមានច្រើនសន្ធឹកសន្ធាប់ណាស់ ដែលមិនបង្ករឱ្យមានការខ្វះខាតក្នុងការទិញលក់នោះទេ។
ក្រុមអាជីវករផ្សារ បានលើកឡើងស្រដៀងគ្នាទៀតថា បើនិយាយដល់ការរកប្រាក់ចំណូលពីការលក់ដូរសព្វថ្ងៃ ទោះបីជាមានការថយចុះ ប៉ុន្តែនៅតែអាចប្រកបរបរលក់ដូរបានជាធម្មតា គ្រាន់តែថ្ងៃខ្លះដាច់អស់ច្រើន និងថ្ងៃខ្លះលក់ដាច់តិច តែប៉ុណ្ណោះ។
ក្រុមអាជីវករ បានសម្តែងការអរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការបន្តដឹកនាំប្រទេសជាតិរស់នៅក្នុងសុខសន្តិភាព។ ឆ្លៀតក្នុងឱកាសនេះ ក្រុមអាជីវករ ក៏បានផ្ញើរសារលើកទឹកចិត្តដល់ក្រុមកងទ័ពជួរមុខទាំងអស់បំពេញការងារប្រកបដោយភាពជោគជ័យគ្រប់ភារកិច្ច និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់បន្តប្រើប្រាស់និងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យបានច្រើនជាងការនាំចូល ដើម្បីថែសេដ្ឋកិច្ចជាតិឱ្យល្អប្រសើរ។
គួររម្លឹកថា គិតមកដល់បច្ចុប្បន្ននេះ រយៈពេលជិត១ឆ្នាំហើយ ដែលភាគីថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនគោកជាមួយកម្ពុជា កាលពីថ្ងៃទី៧ ខែមុថុនា ឆ្នាំ២០២៥។ ពាក់ព័ន្ធការបិទច្រកព្រំដែននេះដែរ ប្រទេសកម្ពុជាក៏បានសម្រេចផ្អាកការនាំចូលដាច់ខាតនូវមុខមួយចំនួនពីប្រទេសថៃ ដូចជា៖ បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ៕
អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល