ព័ត៌មាន
ស្នងការរាជធានី ដាក់បទបញ្ជាដល់កម្លាំងនគរបាលអនុវត្តច្បាប់ដោយតឹងរឹងលើជនបើកបរបង្កភាពអាណាធិបតេយ្យលើដងផ្លូវសាធារណៈ
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាម៉ឺងម៉ាត់ ទៅកាន់កម្លាំងនគរបាលជំនាញផែនចរាចរណ៍ ពិសេសអធិការនគរបាលខណ្ឌទាំង១៤ ត្រូវរឹងបន្តឹងច្បាប់ចរាចរណ៍ និងអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ដាច់ខាត លើការបើកបរវ៉ាជែង , លើសល្បឿន ឬបង្ហោះម៉ូតូតូចធំលើដងផ្លូវសាធារណៈ បង្កជាភាពអាណាធិបតេយ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ពិសេសប៉ះពាល់ដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងមហាជនទូទាំងអស់ផងដែរ ។
បទបញ្ជាធ្ងន់ៗ របស់ឯកឧត្តមស្នងការការ ធ្វើឡើង បន្ទាប់ពីមានការបង្ហោះរិះគន់ព្រោងព្រាតនៅលើបណ្តាញទំនាញទំនងសង្គម អំពីក្រុមម៉ូតូធំមួយចំនួនតូចៗ បានបើកបរវ៉ាជែងពេញដងផ្លូវ និងបានបង្ហោះម៉ូតូ ហើយថតជាវីឌីអូរចែកចាយជាសាធារណៈ ដែលជាកត្តាប៉ះពាល់ធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ៖ រឿងម៉ូតូ ធំតូច មិនមានអភ័យឯកសិទ្ឋទេ គឺត្រូវគោរពច្បាប់ចរាចរណ៌ផ្លូវគោកស្មើៗគ្នា ។ លោកបានចាត់ឱ្យជំនាញ តាមដានពិនិត្យនិងស្រាវជ្រាវ និងដឹងអត្តសញ្ញាណហើយ និងចាត់ទៅជំនាញ កោះហៅ មកសួរនាំ និងបំភ្លឺ ។
លោកមិនអនុញ្ញាតឲ្យក្រុមទាំងនោះ ធ្វើអ្វីតាមតែចិត្តនឹកឃើញនោះទេ ពិសេសបើកបរបង្កការរំខានខ្លាំង ដល់អ្នកដំណើរដទៃ ដែលកំពុងចរាចរធ្វើដំណើរស្របពេលជាមួយគ្នានោះ ៕ លីហេង




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល