ព័ត៌មាន
បង្ក្រាបទីតាំងសណ្ឋាគារប្រណីតឈីងស័រ និងអគារចំនួន២ នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេសជាង ២០០នាក់
កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងសណ្ឋាគារប្រណីតឈីងស័រ និងអគារចំនួន២ ដែលស្ថិតក្នុងបរិវេណសណ្ឋាគារ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីសង្ស័យមានជនបរទេសប្រមូលផ្ដុំប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ ដោយបានឃាត់ខ្លួនជនបរទេសជាង ២០០នាក់។
ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ BTV ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងសណ្ឋាគារប្រណីតឈីងស័រ និងអគារចំនួន២ ដែលស្ថិតក្នុងបរិវេណសណ្ឋាគារ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីសង្ស័យមានជនបរទេសប្រមូលផ្ដុំប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ។ ជាលទ្ធផលរកឃើញជនបរទេសប្រមូលផ្ដុំចំនួន ២០៦នាក់ (ស្រី២៧នាក់) ក្នុងនោះបញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត ចំនួន១៣២នាក់ ដើម្បីសាកសួរ ស្រាវជ្រាវរកជនល្មើសដើម្បីផ្ដន្ទាទោស និងជនរងគ្រោះ ដើម្បីបន្ដនីតិវិធីបណ្ដេញចេញ។ បញ្ជូនជនបរទេសចំនួន ៧៤នាក់ ស្រី២៤នាក់ ទៅផែនជួញដូរ , ជនបរទេស ២៤នាក់ សង្ស័យពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម , បញ្ជូនទៅផែនព្រហ្មទណ្ឌ ៣៨នាក់ សង្ស័យនៅក្នុងក្រុមជនឆបោក និងបញ្ជូនទៅអធិការក្រុងប៉ោយប៉ែត ១២នាក់។
ឯកឧត្តមបានបន្តថា ក្រុមការងារបានស្រាវជ្រាវរកឃើញសម្ភារ:សង្ស័យមួយចំនួនដែលជាសញ្ញាណនៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ក្រុមការងារសន្និដ្ឋានបានថាទីតាំងនេះជាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្រេចបិទសៀលទីតាំងសណ្ឋាគារប្រណិតឈីងស័រ និងអគារចំនួន២ក្នុងបរិវេណសណ្ឋាគារ ជាបណ្ដោះអាសន្នដើម្បីបន្ដនីតិវិធី៕ អត្ថបទ៖ វង្ស សុភាព





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល