ព័ត៌មាន
សម្តេចតេជោរំលឹកថាសល់ ៨ថ្ងៃទៀតជាខួប១ឆ្នាំ ដែលវីរៈយុទ្ធជន សួន រោន ត្រូវទាហានថៃបាញ់សម្លាប់ នៅតំបន់មុំបីដែលនេះជាដើមហេតុនាំឱ្យមានការផ្ទុះអាវុធជាបន្តបន្ទាប់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារតាមរយៈអ្នកនាំពាក្យរបស់សម្តេច រំលឹកជនរួមជាតិថា សល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួប១ឆ្នាំ នៃការចងចាំរបស់ខ្មែរ ដែលវីរៈយុទ្ធជនកម្ពុជា ព្រឹន្ទបាលឯក សួន រោន ត្រូវបានទាហានថៃបាញ់សម្លាប់ នៅតំបន់មុំបី ដែលការបាញ់សម្លាប់នេះ នាំឱ្យមានការផ្ទុះអាវុធបន្តបន្ទាប់កន្លងមក។
សាររំឭករបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រកាសជាសាធារណៈដោយ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យសម្តេចតេជោ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព» នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ។
ឯកឧត្តមអ្នកនាំពាក្យបានលើកលើងថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខគណបក្សកាន់អំណាចបានរំលេចដល់ជនរួមជាតិថា នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ជាថ្ងៃនៃការចងចាំដែលវីរៈយោធារបស់យើងគឺ លោកព្រឹន្ទបាលឯក សួន រោន ត្រូវបានទាហានថៃបាញ់សម្លាប់ នៅថ្ងៃទី២៨ ខែឧសភា ដែលការបាញ់សម្លាប់នៅតំបន់មុំបីនេះឯង ទើបមានការផ្ទុះអាវុធបន្តបន្ទាប់កន្លងមក ដែលថ្ងៃនោះជាថ្ងៃនៃការចងចាំនៃការឈ្លានពាន និងរំលោភបំពានរបស់ថៃមកលើអធិបតេយ្យភាពរបស់កម្ពុជាដោយខុសច្បាប់ ដែលប្រជាជនខ្មែរត្រូវតែចងចាំ។
សូមបញ្ជាក់ថា ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ជាហេតុការណ៍ប៉ះទង្គិចគ្នាមួយរយៈពេលខ្លីរវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតនៅខេត្តព្រះវិហារ។ ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ គឺវីរៈយោធិនកម្ពុជាឈ្មោះ ព្រឹន្ទបាលឯក សួន រោន អាយុ ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT