ព័ត៌មាន
អ្នកជំនាញ៖ ការជំរុញអភិវឌ្ឍកំពង់ផែ នឹងលើកកម្ពស់ការធ្វើពាណិជ្ជកម្ម នឹងឈានទៅសម្រេចឆ្នាំ២០៣០
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន មើលឃើញថា ការជំរុញអភិវឌ្ឍន៍ផែទឹកជ្រៅ និងចំណតផែរណបនៅក្នុងស្រុក នៃកំពង់ផែធំៗទាំងពីរ របស់កម្ពុជា គឺជាការចូលរួមលើកកម្ពស់ជំរុញដល់ការធ្វើពាណិជ្ជកម្មឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសការឈានទៅសម្រេចចក្ខុ វិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា លើកឡើងក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងគម្រោងអភិឌ្ឍន៍កំពង់ផែនៅព្រះរាជាណាចក្រកម្ពុជា នេះថា កម្ពុជាមានការ ដឹកជញ្ជូន៣ប្រភេទរួមមាន ការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ក្នុងនោះការដឹកជញ្ជូនតាមផ្លូវពិតជាមានសារៈសំខាន់ណាស់ អាចដឹកជញ្ជូនបានច្រើន និងបានឆ្ងាយ និងមានតម្លៃសមរម្យផងដែរ បច្ចុប្បន្នការដឹកជញ្ជូនប្រភេទបាននិងកំពុងគាំទ្រដល់ ប្រតិបត្តិការនាំចេញ-ចូលរបស់កម្ពុជា។
លោក បន្តថា ជាក់ស្តែងការអភិវឌ្ឍកំពង់ផែនេះ ក្នុងនោះកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងពង្រីកគម្រោងសាង សង់ទៅតាមជំហាននីមួយៗមាន៣ដំណាក់កាល ដែលគម្រោងទាំងនោះបន្ទាប់ពីសាងសង់រួចរាល់ នឹងអាចមានសមត្ថភាពទទួលបាន កុងតឺន័រឆ្លងកាត់កាន់តែច្រើន នឹងអាចទទួលកងនាវាទូទាំងពិភពលោកចូលចតបានផងដែរ។ ចំណែកកំពង់ផែស្វយ័តភ្នំពេញ ក៏បានកំពុងពង្រីកសមត្ថភាពរបស់ខ្លួន លើគម្រោងអភិវឌ្ឍន៍កំពង់ផែកុងងតឺន័រ ចំណតផែរណបពហុបំណង គម្រោងបង្កើតផែស្ងួត និង តំបន់សេដ្ឋកិច្ចជាដើម ដែលគម្រោងទាំងនេះសុទ្ធតែជួយជ្រោមជ្រែងដល់ការដឹកជញ្ជូន ការចូលរួមលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្ម ការគាំទ្រដល់នាំចេញរបស់កម្ពុជាកាន់តែខ្លាំងក្លា ជាពិសេសគឺការឈានទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់ត្រឹមឆ្នាំ២០៣០។
ជុំវិញគម្រោងពង្រីកកំពង់ផែនេះ ក្នុងនោះចំពោះគម្រោងរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ឯកឧត្តម លូ គឹមឈន់ ប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លើកឡើងថ្មីៗនេះថា បច្ចុប្បន្នកំពង់ផែបានកំពុងបង្កើនសមត្ថភាពទៅតាមដំណាក់កាល ក្នុងនោះសម្រាប់ដំណាក់កាលទី១ នៅក្នុងឆ្នាំ២០២៦នេះ, គឺការសាងសង់ចំណតមានជម្រៅទឹក ១៤,៥ ម៉ែត្រ អាចឱ្យកប៉ាល់ដឹកបាន (៤ពាន់ ទៅ ៥ពាន់ TEU)។ ដំណាក់កាលទី២ គ្រោងនឹងចប់នៅឆ្នាំ២០២៨, មានជម្រៅ ១៦,៥ ម៉ែត្រ មានសមត្ថភាពកប៉ាល់ ផ្ទុកបាន ១២ ម៉ឺន DWT ស្មើ ១ ម៉ឺន TEU។ ដោយឡែកដំណាក់កាលទី៣ គឺគម្រោងសាងសង់កំពង់ជម្រៅទឹក ១៧,៥ ម៉ែត្រ អាចឱ្យ កប៉ាល់ផ្ទុកដល់ ១៦ ម៉ឺន DWT ត្រូវប្រមាណ ១,៥ ម៉ឺន TEU ក្នុងនោះបន្ទាប់ពីដាក់ឱ្យដំណើរការ នឹងអាចឱ្យកងនាវាស្ទើរតែទូទាំង ពិភពលោកចូលចតបាន នឹងអាចមានកុងតឺន័រឆ្លងកាត់សរុបដល់ប្រមាណ ២,៦ លាន TEU។
ចំណែកកំពង់ផែស្វយ័តភ្នំពេញវិញ ក្នុងឆ្នាំ២០២៦នេះ រំពឹងថា នឹងទទួលបានបរិមាណកុងតឺន័រឆ្លងកាត់ក្នុងរង្វង់ប្រមាណ ៦៦ ម៉ឺន TEU ខណៈនៅឆ្នាំ២០២៥ ទទួលបានត្រឹម ៦០ម៉ឺន TEU។ ចំណែកនៅឆ្នាំ២០៣០ កំពង់ផែស្វយ័តភ្នំពេញ នឹងអាចទទួល បានកុងតឺន័រឆ្លងកាត់ជិត ១ លាន TEU ក្នុងនោះសម្រាប់គម្រោងកំពង់ផែមួយនេះ ក៏បានកំពុងពង្រីកចំណតផែរណបពហុបំណង និងគ្រោងអភិវឌ្ឍន៍ផែថ្មីផ្សេងៗទៀត និងគម្រោងបង្កើតផែស្ងួត រួមជាមួយគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាដើម៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា