ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារបានកំណត់នូវទិសដៅកែទម្រង់សំខាន់ៗពីរ គឺការកែទម្រង់គោលនយោបាយ និងរដ្ឋបាលសារពើពន្ធ
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ស្របគ្នាជាមួយនឹងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា អគ្គនាយកដ្ឋានពន្ធដារបានកំណត់នូវទិសដៅកែទម្រង់សំខាន់ៗចំនួនពីរ គឺការកែទម្រង់គោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងតម្លាភាព ក្នុងការផ្តល់សេវាជូនអ្នកបង់ពន្ធឱ្យកាន់តែងាយស្រួល និងប្រសើរឡើង។

ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា ការកែទម្រង់រដ្ឋបាលសារពើពន្ធ ទាំងពីរនេះ គឺ តាមរយៈការធ្វើទំនើបកម្មនៃរដ្ឋបាលសារពើពន្ធកម្ពុជា ជាពិសេសការធ្វើបរិវត្តកម្ម និងទំនើបកម្មផ្នែកបច្ចេកវិទ្យាព័ត៌មានឌីជីថល ដែលបានប្រែក្លាយពីការបំពេញភារកិច្ចការងារដោយដៃ (Manual) ទាំងស្រុងមកធ្វើតាមប្រព័ន្ធឌីជីថលស្ទើរតែទាំងស្រុងវិញ។
ឯកឧត្តម បន្តថា ការកែទម្រង់ការគ្រប់គ្រងធនធានមនុស្ស ក៏ជាមុខព្រួញមួយដ៏សំខាន់ ក្នុងការពង្រឹងចំណេះដឹង របស់មន្ត្រី និងការពង្រឹងក្រមសីលធម៌ ព្រមទាំង ពង្រឹងគុណភាពនៃការផ្តល់សេវាពន្ធដារនានាជូន អ្នកជាប់ពន្ធឱ្យបានកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់, ការបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ចំណុះអគ្គនាយកដ្ឋានពន្ធដារ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីគាំទ្រនិងជាយន្តការពន្លឿនការងារសវនកម្ម ពន្ធដារជូនដល់អ្នកជាប់ពន្ធដែលមានអនុលោមភាពខ្ពស់។ ទន្ទឹមគ្នានេះ ការកែទម្រង់នីតិវិធីនៃការអនុវត្តការងារដោយបានរៀបចំនូវនិយាមនីតិវិធីប្រតិបត្តិ ការងារ (SOP) នូវរាល់គ្រប់មុខងារស្នូលក្នុងការបម្រើសេវាអ្នកជាប់ពន្ធនានា។

ឯកឧត្តម បានអះអាងថា ផ្អែកតាមលទ្ធផលនៃកំណែទម្រង់ដូចបានរៀបរាប់ខាងលើ ជាលទ្ធផលគឺ សម្រេចបានជោគជ័យ ក្នុងការប្រមូលចំណូលពន្ធផ្ទៃក្នុងជាបន្តបន្ទាប់ ដែលមានការកើនឡើងដល់កម្រិតខ្ពស់ និងបានក្លាយជាអង្គភាពប្រមូលចំណូលខ្ពស់ជាងគេក្នុងចំណោមអង្គភាពប្រមូលចំណូលនានា។ ការប្រមូលចំណូលដោយជោគជ័យនេះ គឺជាសមិទ្ធផលនៃការកែទម្រង់របស់ រដ្ឋបាលសារពើពន្ធកម្ពុជា ដើម្បីប្រមូលពន្ធឱ្យអស់សក្តានុពល និងប្រកបដោយតម្លាភាព បើទោះបីជាស្ថិតក្នុងបរិការណ៍ដែលមិនមានការបង្កើតប្រភេទពន្ធថ្មី, មិនដំឡើងអត្រាពន្ធ និងអាករ និងមានការបន្តការផ្តល់ការលើកទឹកចិត្តពន្ធដារជាច្រើនជាបន្តបន្ទាប់ក៏ដោយ។
បើតាម ឯកឧត្តម គង់ វិបុល ការកែទម្រង់រដ្ឋបាលសារពើពន្ធដោយជោគជ័យបានធ្វើឱ្យលទ្ធផលនៃការប្រមូលចំណូលពន្ធមានភាពល្អប្រសើរ អាចឆ្លើយតបបានគ្រប់គ្រាន់នឹងតម្រូវការហិរញ្ញវត្ថុសាធារណៈ។ លើសពីនេះការប្រមូលចំណូលបានលើសផែនការនាពេលកន្លងមកក៏ផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល បំពេញបន្ថែមនូវកញ្ចប់ថវិកាសន្សំ ដើម្បីអភិវឌ្ឍ និងអនុវត្តគោលនយោបាយនានាបន្ថែមទៀត ជាពិសេសការចាត់វិធានការដោះស្រាយដើម្បីឆ្លើយតបយ៉ាងសមស្រប និងទាន់ពេលវេលាជាមួយនឹងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការអន្តរាគមន៍ចាំបាច់នានាកន្លងមក៕ អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា