ព័ត៌មាន
អាជ្ញាធរខេត្តកណ្តាល បន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្ដាផ្លូវផ្សារដើមមៀនក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពសាធារណៈ
កណ្តាល៖ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពសាធារណៈ កាត់បន្ថយការកកស្ទះចរាចរណ៍នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងនគរបាល និងមន្ត្រីជំនាញពាក់ព័ន្ធ បានបន្តចុះត្រួតពិនិត្យ ណែនាំ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដោយត្រូវធ្វើការរុះរើចេញនូវសំណង់ សំយាប ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ លើចំណីផ្លូវ នៅតាមបណ្តាខ្សែផ្លូវសំខាន់ៗ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ អាជ្ញាធរមិនមានបំណងរារាំង ឬប៉ះពាល់ដល់ការប្រកបរបរទទួលទានរបស់បងប្អូនប្រជាពលរដ្ឋនោះឡើយ ប៉ុន្តែរាល់ការប្រកបអាជីវកម្មទាំងឡាយ ត្រូវតែគោរពច្បាប់ និងមិនត្រូវរំលោភបំពានលើទ្រព្យសម្បត្តិសាធារណៈ ឬបង្កការលំបាកដល់អ្នកដទៃឡើយ ប៉ុន្តែដោយប្រជាពលរដ្ឋ ដែលប្រកបមុខរបរតាមបណ្ដោយផ្លូវផ្សារដើមមៀន ចាប់ពីគល់ស្ពានរហូតដល់ ទីតាំងព្រះនរាយណ៍ បានសង់សំណង់ សំយាប ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ លើចំណីផ្លូវ ក៏ដូចជាបង្គោលភ្លើងដែលជាហេតុធ្វើអោយសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ម្យ៉ាងវិញទៀតក៏អាចងាយរងគ្រោះដោយចរន្តអគ្គីសនីផងដែរ។
រដ្ឋបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដោយស្ម័គ្រចិត្តចូលរួមគោរពច្បាប់ចរាចរណ៍ មិនរំលោភយកចិញ្ចើមផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងរួមគ្នាថែរក្សាអនាម័យបរិស្ថាន ដើម្បីធ្វើឱ្យទីក្រុងរបស់យើងក្លាយជាទីក្រុងគំរូ មានសោភ័ណភាពស្រស់បំព្រង គួរជាទីមោទនៈ៕






-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ