ព័ត៌មាន
មន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
មន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Olympus Endoscope Evis Exera III CV-190 សម្រាប់ធ្វើ ERCP ពិនិត្យ និងព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង, កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តមសាស្រ្តាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមនី្ទរពេទ្យព្រះអង្គឌួង បានថ្លែងថា ថ្ងៃនេះមនី្ទរពេទ្យព្រះអង្គឌួង មានកិតិ្តយសដែលបានដាក់ឲ្យដំណើរការនូវម៉ាស៊ីន Olympus Endoscope Evis Exera III CV-190 នេះ សម្រាប់ធ្វើ ERCP និងមានតួនាទីសម្រាប់ពិនិត្យ និងព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង រួមមាន៖ ការប្រើ Laser ជំនួយក្នុងការបាញ់បំបែកក្រួសឱ្យតូចៗ ក្នុងករណីក្រួសធំៗមិនអាចចាប់បាន, ការចាប់ក្រួសក្នុងបំពង់បង្ហូរទឹកប្រមាត់, ការពិនិត្យការស្ទះ ឬការរលាក, ការដាក់បំពង់តូច (stent) ដើម្បីបើកការស្ទះ, ការយកគំរូកោសិកា (biopsy) ដើម្បីពិនិត្យរកជំងឺមហារីក មិនចាំបាច់វះកាត់ធំ អ្នកជំងឺសម្រាកពេទ្យរយៈពេលខ្លី។ ឯកឧត្តមសាស្រ្តាចារ្យ រង លូ លីឃាង សង្ឃឹមថា ការដាក់ឲ្យដំណើរការម៉ាស៊ីនថ្មីនេះ និងបម្រើសេវាជូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវាពីក្រុមពេទ្យគ្រូជំនាញ នៃមនី្ទរព្រះអង្គឌួងយើងកាន់តែប្រសិទ្ធភាព សុវតិ្ថភាព និងភាពកក់ក្តៅទ្វេដងជូនបងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមគ្នានោះដែរលោកស្រីសាស្រ្តាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការង និងលោកស្រីវេជ្ជបណ្ឌិត ជា ស៊ីហ្សែនី្ន ប្រធានផ្នែកយូនីតក្រពះ ពោះវៀន ថ្លើម និងឬសដូងបាត និងលោកវេជ្ជបណ្ឌិត ស្រ៊ាង គីមឡុង ឯកទេសវះកាត់ប្រព័ន្ធរំលាយអាហារ នៃមនី្ទរពេទ្យព្រះអង្គឌួង បានបង្ហាញចំណាប់អារម្មណ៍ពិតជាមានសេចកី្តរំភើបរីករាយមែនទែន នៃការធ្វើទំនើបកម្មរបស់មន្ទីរពេទ្យព្រះអង្គឌួង បានបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ Endoscope ERCPនាថ្ងៃនេះ ក្នុងគោលដៅចម្បង គឺបង្កើនគុណភាព ការពារសុវត្ថិភាពអ្នកជំងឺ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋទៅព្យាបាលនៅក្រៅប្រទេស។
ជាចុងក្រោយក្រុមគ្រូពេទ្យជំនាញនៃមនី្ទរពេទ្យព្រះអង្គឌួង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាការៈឈឺចាប់ និងមានបញ្ហាសុខភាពអ្វីមួយកើតឡើង សូមប្រញាប់មកកាន់មនី្ទរពេទ្យ ដើម្បីពិនិត្យឲ្យឃើញបានទាន់ពេលវេលា ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ រដ្ឋា



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT