ព័ត៌មាន
គណៈកម្មការទី១ នៃរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះយន្តការដោះស្រាយវិវាទដីធ្លីរបស់រដ្ឋបាលខេត្តស្វាយរៀង
គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម សរ ចំរុង នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដើម្បីសិក្សាពីវឌ្ឍនភាព និងយន្តការដោះស្រាយទំនាស់ដីធ្លី។
ឯកឧត្តម ប៉េង ពោធិ៍សា បានរាយការណ៍ពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិវាទជូនប្រជាពលរដ្ឋដោយសន្តិវិធី តាមគោលការណ៍ច្បាប់ និងនីតិវិធីជាធរមាន ជាពិសេសតាមរយៈវប្បធម៌សន្តិភាព និងយន្តការដែលមានស្រាប់ ដូចជា គណៈកម្មការសុរិយោដីគ្រប់កម្រិត និងកិច្ចសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (MoU ថ្ងៃទី២៤ កក្កដា ២០២៥)។
ជារួម គិតចាប់ពីឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០ cylinders២៦ នេះ លទ្ធផលនៃការដោះស្រាយសម្រេចបាន រួមមាន៖ សំណុំរឿងពីក្រសួងរៀបចំដែនដី បង្វែរមកខេត្ត (សរុប ៥៦ករណី) ដោះស្រាយបញ្ចប់ ១៤ករណី, ច្រានចោល ២៨ករណី, ស្ថិតក្នុងសមត្ថកិច្ចតុលាការ ១០ករណី, បង្វែរទៅខេត្តព្រៃវែង ១ករណី និងកំពុងដោះស្រាយ ៣ករណី។ និងសំណុំរឿងរដ្ឋបាលខេត្តទទួលផ្ទាល់ (សរុប ៣៨ករណី) ដោះស្រាយបញ្ចប់ ៧ករណី, បញ្ជូនទៅស្ថាប័នពាក់ព័ន្ធ ៥ករណី, ស្ថិតក្នុងសមត្ថកិច្ចតុលាការ ៣ករណី និងកំពុងដោះស្រាយ ២៣ករណី។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តប្តេជ្ញាបន្តជំរុញការដោះស្រាយក្រៅប្រព័ន្ធតុលាការ បង្កើនការផ្សព្វផ្សាយច្បាប់ដើម្បីទប់ស្កាត់ទំនាស់ និងខិតខំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងឆ្នាំ២០២៦។
ក្រោយពីស្តាប់របាយការណ៍ ឯកឧត្តម សរ ចំរុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តស្វាយរៀង ក្នុងការផ្តល់សេវាសាធារណៈ និងដោះស្រាយទុក្ខកង្វល់របស់ពលរដ្ឋ។
ឯកឧត្តមប្រធានគណៈកម្មការ ក៏បានលើកឡើងពីសារៈសំខាន់នៃការគោរពសិទ្ធិមនុស្ស ដោយអំពាវនាវឱ្យមានការដោះស្រាយបញ្ហាតាមយន្តការការទូត និងកិច្ចសហប្រតិបត្តិការព្រំដែន ដើម្បីការពារជនភៀសសឹកកម្ពុជាស្របតាមច្បាប់អន្តរជាតិ។
ជាមួយគ្នានោះដែរ ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរពង្រឹងការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបង្កភាពវឹកវរក្នុងសង្គម និងដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ៕
អត្ថបទ៖ ភា សារិត





-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន