ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ នៅវត្តប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង
ក្នុងឱកាសបំពេញបេសកកម្មមនុស្សធម៌នៅលើទឹកដីខេត្តពោធិ៍សាត់, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ ដែលគង់នៅវត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដែលស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានសទ្ធាជ្រះថ្លាវេរប្រគេននូវទេយ្យវត្ថុ ចំពោះវត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង រួមមាន៖ អង្ករចំនួន ១០០គីឡូក្រាម, មី១០កេស, ត្រីខ ២កេស, សាច់ក្រក-ត្រីងៀត ១២គីឡូក្រាម, ឆៃប៉ូវផ្អែម ១២កំប៉ុងជ័រ, ទឹកដោះគោខាប់ ១កេស, កាហ្វេហ្គោរូស ៥កញ្ចប់ធំ, ស្ករស ១០គីឡូក្រាម, តែ ២គីឡូក្រាម, ភេសជ្ជៈប៉ូការីស្វេត ៥កេស, ភេសជ្ជៈវីកូឡា ៥កេស, ទឹកបរិសុទ្ធ ១០កេស និងបច្ច័យចំនួន ៥លានរៀល។ ប្រគេនចំពោះព្រះចៅអធិការវត្ត នូវ សាដក១ និងបច្ច័យ ១លានរៀល។ ប្រគេនព្រះសង្ឃ ៤អង្គ ក្នុង១អង្គៗ ប្រគេន សាដក១ និងបច្ច័យ ៤០ម៉ឺនរៀល។ ជូនលោកតាអាចារ្យ គណៈកម្មការវត្ត តាជី យាយជី ចំនួន ២៤នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា ២ម៉ឺនរៀល (ជាអំណោយរបស់សម្តេចតេជោ និងសម្តេចធិបតី) និងថវិកា ៥ម៉ឺនរៀលទៀត (ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន)៕












-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល