ព័ត៌មាន
អភិបាលខេត្តឧត្តរមានជ័យ៖ មន្ត្រីរាជការស៊ីវិល គឺជាអ្នកបម្រើរាស្ត្រ និងរក្សាសន្តិសុខជូនសង្គម
ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ថា មន្ត្រីរាជការស៊ីវិល គឺជាអ្នកបម្រើរាស្ត្រ និងរក្សាសន្តិសុខជូនសង្គម។ ឯកឧត្តម មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសតួនាទីមន្ត្រីមន្ទីរ អង្គភាព នៃរចនាសម្ព័ន្ធរដ្ឋបាលខេត្តឧត្តរមានជ័យ និងការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការស៊ីវិលឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ ដែលបានធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា ការដំឡើងតួនាទី និងមុខតំណែងជូនមន្ត្រីរាជការគ្រប់រូបនាពេលនេះ គឺពិតជាបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ច្បាប់ នីតិវិធី ព្រមទាំងសេចក្តីណែនាំនានាជាធរមាន ដោយរដ្ឋបាលខេត្តបានធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់តាមលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយ ផ្អែកលើសមត្ថភាព ស្នាដៃ និងការខិតខំប្រឹងប្រែងពិតប្រាកដ ដោយធានាបាននូវតម្លាភាព មិនមានការលម្អៀង មិនបក្សពួកនិយម និងមិនក្បត់មនសិការវិជ្ជាជីវៈ គុណធម៌ ព្រមទាំងព្រហ្មវិហារធម៌។
ឯកឧត្ដម បានរំលឹកថា មន្ត្រីរាជការ គឺជាតួអង្គស្នូលដ៏មានសារសំខាន់បំផុត និងជាកម្លាំងចលករចម្បង ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងគោលការណ៍ណែនាំនានារបស់ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមគ្នានោះឯកឧត្ដម អភិបាលខេត្ត បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីទាំងអស់ ត្រូវរួមគ្នាយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាពការងារ បម្រើផលប្រយោជន៍ជូនអង្គភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាផងដែរ៕





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល