ព័ត៌មាន
ក្រសួងបរិស្ថាន និង EU សិក្សាពីលទ្ធភាពនៃការកែច្នៃសំរាម ប្លាស្ទិកជាថាមពលអគ្គិសនី
រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំសហការីរួមមាន៖ ឯកឧត្តម ស៊ុ ធី អគ្គនាយកគោលនយោបាយនិងយុទ្ធសាស្ត្រ លោក កែ វង្សវឌ្ឍនា អគ្គនាយករងគាំពារបរិស្ថាន លោក ឡុង សូណា ប្រធាននាយដ្ឋានប្រែប្រួលអាកាសធាតុ លោក ឌី គីដែន ប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង និងសហការី ជួបប្រជុំជាមួយភាគីសហភាពអឺរ៉ុប (EU) ដើម្បីពិនិត្យ និងពិភាក្សាអំពីគម្រោងវិនិយោគក្នុងគ្រប់គ្រងសំណល់នៅក្នុងខេត្តសៀមរាប ដែលគម្រោងនេះគ្រោងនឹងចំណាយថវិកាវិនិយោគប្រមាណ ២២.៣ លានដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតលើការសាងសងរោងចក្របែងចែក និងកែច្នៃសំណល់ដែលជាបច្ចេកវិទ្យាមកពីអឺរ៉ុប ហើយអាចបែងចែក និងកែច្នៃសំណល់ប្រមាណ ២២ ដល់ ៣៥ តោនក្នុងមួយថ្ងៃ ព្រមទាំងអាចផលិតថាមពលពីសំណល់ទាំងនោះបានប្រមាណ ៣៥ ដល់ ៧៥ មេហ្គាវ៉ាត់ម៉ោងក្នុងមួយថ្ងៃ (MWh/d) និងអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បានប្រហែល ២៥,០០០ តោនក្នុងមួយឆ្នាំ ផងដែរ។
ឯកឧត្តម សាបូ អូហ្សាណូ បានបង្ហាញការគាំទ្រនូវគម្រោងវិនិយោគនេះ និងបានស្នើឱ្យភាគីសហភាពអឺរ៉ុប និងក្រុមហ៊ុនវិនិយោគចែករំលែកនូវឯកការលទ្ធផលនៃការសិក្សាបឋមលើគម្រោងនេះ និងត្រូវពិភាក្សាបន្ថែមជាមួយក្រសួងសា្ថប័នពាក់ព័ន្ធ ដូចជា៖ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងរ៉ែនិងថាមពល (MME) អគ្គិសនីកម្ពុជា(EDC) និងនាយកដ្ឋានវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ក្រសួងបរិស្ថាន និងរដ្ឋបាល និងអាជ្ញាធរខេត្តសៀមរាប។
ទាក់ទងនឹងការប្រើប្រាស់ថវិកាពីការលក់ឥណទានកាបូន ឯកឧត្តម ស៊ុ ធី បានស្វាគមន៍ចំពោះបំណងក្នុងការប្រើប្រាស់ថវិកានេះសម្រាប់ការវិនិយោគ និងត្រូវពិនិត្យ និងអនុវត្តអនុលោមតាមគោលការណ៍ និងនិតិវិធីរបស់កម្ពុជាផងដែរ ហើយត្រូវពិភាក្សាជាមួយលេខាធិការដ្ឋានកិច្ចការឥណទានកាបូនរបស់ក្រសួងបរិស្ថាន។
ឯកឧត្តម សាបូ អូហ្សាណូ បានចាត់តាំង លោក ឡុង សូណា ជាជនបង្គោលលើគម្រោងនេះ ដោយសហការជាមួយលោក ឌី គីដែន ប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង។





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល