ព័ត៌មាន
មន្រ្តីរាជការស៊ីវិលជិត២០០នាក់បានចូលរៀនវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្ត ជំនាន់ទី៨
មន្រ្តីរាជការស៊ីវិលប្រមាណជិត២០០នាក់ បានចូលរៀនវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តជំនាន់ទី៨ នៅសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ។
ពិធីបើកវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តជំនាន់ទី៨ បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ព្រមទាំងមានការអញ្ជើញចូលរួមពីដៃគូអភិវឌ្ឍរួមមាន តំណាងធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងសិក្ខាកាមចូលរៀនក្នុងវគ្គ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៨ ដែលជាមន្រ្តីរាជការស៊ីវិល សរុប១៧៥នាក់មកពីក្រសួងស្ថាប័នថ្នាក់ជាតិចំនួន៣២ និងរដ្ឋបាលថ្នាក់ក្រោមជាតិ២០ រាជធានី-ខេត្ត។
នៅក្នុងក្នុងអង្គពិធី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលបានថ្លែងថា មុននឹងរៀបចំវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ជំនាន់ទី៨នាថ្ងៃនេះ សាលាភូមិន្ទ រដ្ឋបាលបានរៀបចំវគ្គបណ្តុះបណ្តាល បានរៀនចំវត្គបណ្តុះបណ្តាលនេះ ចំនួន៧ជំនាន់រួចមកហើយ ដែលមានសិក្ខាកាមទទួលបានការបណ្តុះ បណ្តាលវគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ សរុបចំនួនជាង១ពាន់នាក់ ក្នុងស្រី១៩៥នាក់។
ឯកឧត្តមបន្តថា ជាការពិតសមិទ្ធផលនៃការបណ្តុះបណ្តលសិក្ខាកាមទាំងនេះ គឺបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ និងអនុវត្តសមត្ថភាពមន្រ្តីជាន់ខ្ពស់កម្ពុជា ដែលជាតួរអង្គដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់កិច្ចសហការ និងការសម្របសម្រួលនៅក្នុងរដ្ឋបាលសាធារណៈ។
គួរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំនិង នវានុវត្តន៍ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣រួមមាន៖ទី១.បង្កើនចំណេះដឹងអំពីភាពជាអ្នកដឹកនាំ និងបង្កើននូវជំនាញ និង ទំនុកចិត្ត ដើម្បីបង្កើត និងអនុវត្តនូវផែនការសកម្មភាពរបស់អង្គភាព ទី២.បង្កើនសមត្ថភាពក្នុងការបំពេញការងារដោយអនុវត្តនូវទ្រឹស្តី ដើម្បីដោះស្រាយនូវបញ្ហាប្រឈមជាក់ស្តែងរបស់សិក្ខាកាម ឆ្ពោះទៅសម្រេចលទ្ធផលល្អប្រសើរតាមរបៀបថ្មីឬតាមរបៀបដែលកាន់តែឆាប់រហ័ស និងផ្តល់សេវា សាធារណៈប្រកបដោយគុណភាព និងនវានុវត្តន៍ និងទី៣.បង្កើនសមត្ថភាពគាំទ្រគ្នាដែលជាផ្នែកមួយនៃបណ្តាញអ្នកដឹកនាំ ដែលគាំទ្រគ្នាទៅវិញទៅមក តាមរយៈការចែករំលែកបទពិសោធជោគជ័យរបស់ខ្លួន និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាប្រឈមឬបង្កើតគម្រោងរួមគ្នាដែលមានលក្ខណអន្តរវិស័យ។ អត្ថបទ៖ទូច សោភ័ណ







-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ