ព័ត៌មាន
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់អំណោយផ្ទះថ្មី ១០០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តពោធិ៍សាត់
ផ្ទះថ្មីចំនួន ១០០ខ្នង អំណោយដ៏ថ្លៃថ្លា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនអតីតយុទ្ធជន និងនិវត្តជន ដែលមានទីតាំងស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពិធីប្រគល់ផ្ទះថ្មីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦។
អំណោយផ្ទះថ្មីដែលជាជម្រកដ៏កក់ក្ដៅនេះ គឺជាការផ្ដល់ជូនប្រកបដោយគតិបណ្ឌិតគិតគូរយ៉ាងខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ។ នេះជាលើកទី២ហើយ ដែលសម្ដេចបានផ្ដល់អំណោយផ្ទះជូនបងប្អូនចំនួន ១០០ខ្នង ខណៈកាលពីបង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងដំបូង សម្ដេចបានកសាងផ្ទះជូនអតីតយុទ្ធជន ចំនួន ៦២៨ ខ្នងផ្ទះ ដែលបច្ចុប្បន្ន បានអភិវឌ្ឍន៍ក្លាយជាភូមិដ្ឋានដ៏សុខុដុមសម្រាប់អតីតយុទ្ធជន និងគ្រួសារ រស់នៅក្នុងគ្រាចូលនិវត្ត។
ក្រោយការប្រគល់ផ្ទះថ្មីបន្ថែមនេះ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នឹងក្លាយទៅជាឃុំនាពេលខាងមុខឆាប់ៗនេះ។ នេះបើតាមបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកមិញនេះ។ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍បន្ថែមថា គិតត្រឹមពេលនេះភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង អតីតយុទ្ធជន និងនិវត្តជន មករស់នៅមានចំនួន៩២០ គ្រួសារហើយ ចំពោះមុខនេះក៏មានជនក្រីក្រ ដែលគាត់ពុំមានទីពឹងក៏យើងអាចយកមករស់នៅតំបន់នេះផងដែរ អីចឹងកន្លែងនេះយើងនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសតម្រូវការសម្រាប់ជីវភាពរស់នៅ។
ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏ដូចជាថ្នាក់ដឹកនាំថ្នាក់ជាតិ ខេត្ត និងគ្រប់ស្ថាប័ន រួមគ្នាធ្វើម៉េចប្រែក្លាយទីនេះឱ្យទៅជាភូមិ-ឃុំគំរូ នាពេលអនាគត។ ឯកឧត្តមបន្តថា៖ «ក្នុងពេលបច្ចុប្បន្នយើងនៅជាភូមិ តែដោយឥឡូវយើងឡើងដល់ជាង ៩០០គ្រួសារ អីចឹងទៅមុខទៀតយើងនឹងថែមជនភៀសសឹក ហើយនឹងមាននិវត្តជន ឬក៏អតីតយុទ្ធជនឱ្យពួកគាត់មករស់នៅទីនេះបន្ថែមទៀត ថ្ងៃក្រោយយើងនឹងបង្កើតទៅជាឃុំ ហើយថ្នាក់ដឹកនាំទាំងអស់នឹងរួមគ្នាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលរស់នៅទីនោះអាចរស់បានមានជីវភាពកាន់តែប្រសើរ និងប្រកបដោយចិរភាព» ៕


















-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ