ព័ត៌មាន
ក្រសួងបរិស្ថាន ប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ក្រោមប្រធានបទ «អនុវត្តសកម្មភាពជាតិ ដើម្បីសម្រេចលទ្ធផលសកល» នៅខេត្តកែប
ខេត្តកែប នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ក្រោមប្រធានបទ «អនុវត្តសកម្មភាពជាតិ ដើម្បីសម្រេចលទ្ធផលសកល»។
ទិវានេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី អ៊ុល ភីរុណ អភិបាលរងនៃគណៈអភិបាលខេត្តកែប ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អង្គការដៃគូ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាង៤០០នាក់។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ជួប ប៉ារីស៍ បានឱ្យដឹងថា ជីវៈចម្រុះជាប្រភពជីវិត និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិរក្សជីវៈចម្រុះ ដូចជា ការពង្រីកតំបន់ការពារធម្មជាតិ ការដាំដើមឈើ ការស្តារប្រព័ន្ធអេកូឡូស៊ី និងការលើកកម្ពស់ការចូលរួមពីសហគមន៍ក្នុងការអភិរក្សធនធានធម្មជាតិ។
ឯកឧត្តមក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ត្រូវចូលរួមការពារព្រៃឈើ សត្វព្រៃ ប្រភពទឹក និងប្រព័ន្ធអេកូឡូស៊ីផ្សេងៗ ព្រមទាំងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា «ការអភិរក្សជីវៈចម្រុះ មិនមែនជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលតែមួយទេ ប៉ុន្តែគឺជាភារកិច្ចរបស់ពលរដ្ឋគ្រប់រូប និងសង្គមទាំងមូល»។
គួរបញ្ជាក់ឱ្យដឹងថា ទិវាអន្តរជាតិជីវៈចម្រុះ (International Day for Biological Diversity – IDB) ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនាថ្ងៃទី២២ ខែឧសភា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃ ជីវៈចម្រុះសម្រាប់ជីវិតលើផែនដី។ នៅប្រទេសកម្ពុជា ជីវៈចម្រុះមានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ សេដ្ឋកិច្ច ជាតិ ជីវភាពប្រជាពលរដ្ឋ និងវប្បធម៌ជាតិ។ ទោះយ៉ាងណា ក៏មានបញ្ហាប្រឈមជាច្រើន ដូចជា ការបាត់បង់ព្រៃឈើ ការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗដែលបង្កឡើងដោយសកម្មភាពមនុស្ស។ ដូច្នេះ ការចូលរួមរបស់សហគមន៍ និងភាគីពាក់ព័ន្ធគឺជាចំណុចសំខាន់ក្នុងការអភិរក្សជីវៈចម្រុះ និងប្រើប្រាស់ធនធានធម្មជាតិ ដោយចីរភាព៕













-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា