ព័ត៌មាន
អ្នកវិភាគ៖ MOU 2000 បានក្លាយជាសន្ធិសញ្ញាអន្តរជាតិ បើថៃហ៊ានលុបនឹងបំពានកាតព្វកិច្ចអន្តរជាតិ
ជាថ្មីម្តងទៀត គណៈកម្មាធិការពិសេស នៃព្រឹទ្ធសភាថៃ បានអំពាវនាវ និងជំរុញដល់រដ្ឋាភិបាលប្រទេសថៃ លុបអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ឬហៅMOU2000 និងភាគីថៃហៅMOU43 ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា។ សម្រាប់អ្នកវិភាគនៅកម្ពុជាយល់ឃើញថា ប្រសិនបើប្រទេសថៃលុបMOUឆ្នាំ2000នេះ នឹងបំពានច្បាប់ និងកាតព្វកិច្ចអន្តរជាតិ។

បណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្ត្រនយោបាយ នៅព្រឹកថ្ងៃទី២២ខែឧសភា ឆ្នាំ២០២៦ បានប្រាប់BTVឲ្យដឹងថា MOUឆ្នាំ២០០០ មិនមែនត្រឹមតែជាកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសកម្ពុជា-ថៃនោះទេ តែMOUនេះ បានក្លាយជាសន្ធិសញ្ញាអន្តរជាតិរួចទៅហើយ ព្រោះបានចុះបញ្ជីតម្កល់ទុកនៅអង្គការសហប្រជាតិជាតិ ម្លោះហើយប្រសិនប្រទេសថៃ សម្រេចលុបMOU2000ជាឯកតោភាគី នឹងបំពានកាតព្វកិច្ចអន្តរជាតិ និងអាប់ឱនកេរ្តិ៍ឈ្មោះក្នុងឆាកអន្តរជាតិ និងម្យ៉ាងវិញទៀត បើថៃលុបMOUនេះចោល កម្ពុជានឹងងាកមកប្រើប្រាស់សន្ធិសញ្ញាបារាំង-សៀម។

បណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងដែរថា ព្រំដែនគោកកម្ពុជា-ថៃ ត្រូបានកំណត់ដោយសន្ធិសញ្ញាបារាំង-សៀម ហើយការចុះMOU២០០០ ក៏យោងទៅលើសន្ធិសញ្ញាបារាំង-សៀមដែរ អញ្ចឹងបើប្រទេសថៃគ្រោងលុបMOUនេះ គឺជាការមិនគោរពច្បាប់អន្តរជាតិ។

ឯកឧត្តម ជា ធីរិទ្ធិ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីប្រទេសថៃចង់លុបMOU2000។
គួរបញ្ជាក់ដែរថា អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ឬហៅMOU2000 និងភាគីថៃហៅMOU43 គឺជាកិច្ចព្រមព្រៀងទ្វេភាគីផ្លូវការស្តីពីការអង្កេត និងការបោះបង្គោលព្រំដែនគោក រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ នៅរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះ មានតម្លៃស្មើនឹងសន្ធិសញ្ញាព្រំដែន ដោយសារត្រូវបានចុះបញ្ជី និងតម្កល់ទុកយ៉ាងត្រឹមត្រូវនៅអង្គការសហប្រជាជាតិ៕ អត្ថបទ៖ទូច សោភ័ណ


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា