ព័ត៌មាន
យុទ្ធនាការផ្សព្វផ្សាយលើកលែងទិដ្ឋាការនៅប្រទេសចិនរំពឹងទាក់ទាញទេសចរចិនកាន់តែច្រើនមកកម្ពុជា
ក្រសួងទេសចរណ៍ បានសហការជាមួយមន្ទីរទេសចរណ៍ វប្បធម៌ វិទ្យុ ទូរទស្សន៍ និងសហគ្រាសទេសចរណ៍ធំៗ នៅខេត្តហៃណាន ប្រទេសចិន ធ្វើការផ្សព្វផ្សាយយុទ្ធនាការលើកលែងទិដ្ឋាការសាកល្បង ឬការផ្តល់ VISA FREE ដល់ប្រជាជនចិន ទាក់ទាញទេសចរចិនមកទស្សនាកម្ពុជានារដូវកាលបៃតង ហើយបើតាមប្តេជ្ញាចិត្តរបស់សហគ្រាសទេសចរចិនថា នឹងនាំទេសចរចិនឱ្យបាន៥០ម៉ឺននាក់មកទស្សនាកម្ពុជា ក្នុងអំឡុងកម្ពុជាអនុវត្ត VISA FREEនេះ។
លោកជំទាវ ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងនៅថ្ងៃទី២២ ខែឧសភា នេះថា ក្នុងឆ្នាំកន្លងមក សហគ្រាស ការីទេសចរណ៍ខេត្តហៃណាន និងកម្ពុជា បានសហការគ្នាផ្លាស់ប្តូរការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ហៃណាន និងបានរួមចំណែកទាក់ទាញទេសចរចិន នៅខេត្តហៃណានមកទស្សនាកម្ពុជា បានក្នុងរង្វង់៣០ម៉ឺននាក់ក្នុងមួយឆ្នាំៗ ហើយតាមរយៈដំណើរទស្សនកិច្ចឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ទៅកាន់ខេត្តហៃណាននោះ នឹងផ្សព្វផ្សាយ ធ្វើការពន្យល់ផ្ទាល់ឱ្យកាន់តែច្បាស់ថែមទៀតដល់ប្រជាជនចិន ឱ្យមកទស្សនាកម្ពុជា ពិសេសអំឡុងពេលកម្ពុជាអនុវត្តVISA FREE ដល់ប្រជាជនចិន។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅកាន់ខេត្តហៃណានប្រទេសចិន គឺឯកឧត្តម រដ្ឋមន្ត្រី បានអញ្ជើញជួបថ្នាក់ដឹកនាំរដ្ឋបាលខេត្តហៃណាន បានពិភាក្សាការងារ ពង្រីកកិច្ចសហប្រតិបត្តិការទេស ចរណ៍ ជំរុញសហការរៀបចំកញ្ចប់ទេសចរណ៍ពិសេស ដោយមានការបញ្ចុះតម្លៃ កំណត់តម្លៃសមរម្យ ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ សារព័ត៌មាន និងអ្នកផលិតមាតិកាទេសចរណ៍ ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការពង្រឹងកិច្ចសហការរវាងវិស័យឯកជននៃប្រទេសទាំងពីរ និងជំរុញការផ្លាស់ប្តូរលំហូរទេសចរចិនមកកម្ពុជាឱ្យកាន់តែច្រើន។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន អាចស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើនក្នុងរដូវកាលបៃតង។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្តេជ្ញាចិត្តធានាសុវត្ថិភាព បរិយាកាសល្អសម្រាប់ភ្ញៀវទេសចរចិន និងអន្តរជាតិនានា ជាមួយនឹងវត្តមានជើងហោះហើរ Chartered Flights ២ដងក្នុងមួយសប្តាហ៍ ពិតជាអាចបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរចិន និងកម្ពុជា ទៅវិញទៅមក ផងដែរ៕ អត្ថបទ៖ ស៊ុម សុខជា







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល