ព័ត៌មាន
រាជរដ្ឋាភិបាលណែនាំ ៦ចំណុច ដល់ក្រសួង-ស្ថាប័នអំពីការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មី
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែឧសាភា ឆ្នាំ២០២៦នេះ ចេញសេចក្ដីណែនាំ ស្ដីពីការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។
ក្រោយពីបានរៀបចំកែសម្រួលរចនាសម្ព័ន្ធរួចរាល់ តើក្រសួង ស្ថាប័ន ត្រូវតែងតាំងមន្ត្រីរាជការស៊ីវិល ក្នុងរចនាសម្ព័ន្ធថ្មីយ៉ាងដូចម្តេចខ្លះ?
គិតមកដល់ពេលនេះ ក្រសួង ស្ថាប័នចំនួន១៦ បាន និងកំពុងរៀបចំរចនាសម្ព័ន្ធថ្មីរបស់ខ្លួន ក្រោយពីបានពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ព័ន្ធ បានរួចរាល់ ស្របតាមអភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក»។
ដើម្បីឆ្លើយតបទៅនឹងការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន និងដើម្បីធានាដល់ការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មី បានត្រឹមត្រូវ រាជរដ្ឋាភិបាល បានចេញសេចក្តីណែនាំស្តីពី «ការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រីទៅក្នុងរចនាសម្ព័ន្ធរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ»។
សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលបានរៀបចំឡើងដោយកំណត់នូវ ៦ចំណុចធំៗ រួមមាន៖ (១)ការរៀបចំតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងគ្រប់គ្រងនិងថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី, (២)ការរៀបចំឡើងវិញមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងគ្រប់គ្រងនិងថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី, (៣)នីតិវិធីអនុវត្តនិងការតាមដានត្រួតពិនិត្យ, (៤)ការរៀបចំសមាហរណកម្មមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មី, (៥)ការរៀបចំរចនាសម្ព័ន្ធនៅក្រោមអង្គភាពកម្រិតនាយកដ្ឋានឬថ្នាក់ប្រហាក់ប្រហែល និង (៦)យន្តការតាមដាននិងជំរុញការអនុវត្ត។
សូមអានសេចក្តីណែនាំស្តីពី «ការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រីទៅក្នុងរចនាសម្ព័ន្ធរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ដែលមានភ្ជាប់ជូន៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា