ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងវប្បធម៌ ធ្វើបទបង្ហាញអំពី«ការរំលោភបំពានលើសម្បត្តិវប្បធម៌របស់កម្ពុជាពីសំណាក់ភាគីថៃ» ជូនបណ្តាអង្គទូតបរទេស និងអង្គការអន្តរជាតិចំនួន ៣៣ ប្រចាំកម្ពុជា
ភ្នំពេញ៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញធ្វើបទបង្ហាញស្តីពី “ការរំលោភបំពានលើសម្បត្តិវប្បធម៌របស់កម្ពុជាពីសំណាក់ភាគីថៃ ” ជូនបណ្តាអង្គទូតបរទេស និងអង្គការអន្តរជាតិប្រចាំកម្ពុជា។ ការធ្វើបទបង្ហាញនេះ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៥៖៣០នាទី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អង្គទូតនិងអង្គការអន្តរជាតិប្រចាំកម្ពុជាដែលអញ្ជើញចូលរួមក្នុងការធ្វើបទបង្ហាញនេះមានចំនួន ៣៣។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ដែលមានអត្ថន័យសង្ខេបដូចខាងក្រោម៖
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ និងពិធីសាសនា ព្រមទាំងការបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈ ដោយភាគីថៃ ដែលទីតាំងបេតិកភណ្ឌនេះគឺស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។
ក្រសួងសូមបញ្ជាក់ជាថ្មីថា ប្រាសាទខ្នារ រួមជាមួយប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ និងវប្បធម៌ដែលស្ថិតទាំងស្រុងក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដូចមានការកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងឯកសារពាក់ព័ន្ធនៃការកំណត់ព្រំដែន ដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ។







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT