ព័ត៌មាន
ករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច និងក្រុងស្វាយរៀង ៖ស្លាប់ចំនួន ១៤នាក់ របួសធ្ងន់ស្រាល ៧៩នាក់
ករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ដោយគិតត្រឹមម៉ោង ១០ព្រឹកនេះ បណ្តាលឱ្យកម្មករនិយោជិតរងគ្រោះសរុបចំនួន ៩៣នាក់ (ស្រី ៧៤នាក់) ក្នុងនោះស្លាប់ចំនួន ១៤នាក់ (ស្រី ១០នាក់) របួសធ្ងន់ចំនួន ១៥នាក់ (ស្រី ១២នាក់) និងរបួសស្រាល ចំនួន ៦៤នាក់ (ស្រី ៥២នាក់)។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តថា ករណីទី១. កើតឡើងនៅភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រវាងរថយន្ត ដឹកទំនិញធុនធំជាមួយរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលមានជនរងគ្រោះចំនួន ៥៣នាក់ (ស្រី ៥០នាក់) ក្នុងនោះ ស្លាប់ចំនួន ៩នាក់ (ស្រី ៨នាក់) របួសធ្ងន់ចំនួន ៩នាក់ (ស្រី ៨នាក់) និងរបួសស្រាលចំនួន ៣៥នាក់ (ស្រី ៣៤នាក់)។
ករណីទី២. កើតឡើងនៅភូមថ្មី សង្កាត់សង្ស័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង រវាងរថយន្តដឹកជញ្ជូនកម្មករ និយោជិតនិងរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលមានជនរងគ្រោះចំនួន ៤០នាក់ (ស្រី ២៤នាក់) ក្នុងនោះ ស្លាប់ចំនួន ៥នាក់ (ស្រី ២នាក់) របួសធ្ងន់ចំនួន ចំនួន ៦នាក់ (ស្រី ៤នាក់) 1) និងរបួសស្រាលចំនួន ២៩នាក់ (ស្រី ១៨នាក់)។ ភ្លាមៗក្រោយទទួលបានព័ត៌មាន បេឡាជាតិសន្តិសុខសង្គម មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងខិតខំជួយសង្គ្រោះនិងចាត់ចែងបញ្ជូន អ្នករងរបួសទៅមន្ទីរពេទ្យដែលនៅក្បែរកន្លែងកើតហេតុ មន្ទីរពេទ្យបង្អែកខេត្ត និងកំពុងបញ្ជូនបន្តមកមន្ទីរពេទ្យ កាល់ម៉ែត្រ។
គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃនេះ គឺជាថ្ងៃដែលសោកស្តាយបំផុតដែលមានករណីបកម្មករនិយោជិត ស្លាប់ច្រើនជាងគេ។ ក្រសួងនឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីបង្កើនសុវត្ថិភាពដឹកជញ្ជូនកម្មករ និយោជិត។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់តាំងថ្នាក់ដឹកនាំក្រសួងនឹងចុះទៅរៀបចំបុណ្យសព ដោយរាល់ការចំណាយនៃពិធីបុណ្យសពជាបន្ទុករបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិ សន្តិសុខសង្គម ព្រមទាំងទទួលអត្ថប្រយោជន៍ស្របតាមច្បាប់ស្តីពីការងារ និងគោលរបបសន្តិសុខសង្គម។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត និងក្រុមគ្រួសារទៅតាមគោលរបបសន្តិសុខសង្គម របស់បេឡាជាតិសន្តិសុខសង្គម៕




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល