ព័ត៌មាន
អ្នកនាំពាក្យ ៖ ទណ្ឌិតជាក្មេងទំនើង ពុំមែនបញ្ជូនទៅជួរមុខផ្ទាល់នោះទេ គឺបញ្ជូនទៅទីតាំងថ្មីដើម្បីធ្វើពលកម្មយកលទ្ធផល គាំទ្រដល់កម្លាំងជួរមុខប៉ុណ្ណោះ
ភ្នំពេញ ៖ លោកឃៀង សុណាឌីន អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានចេញសារបញ្ជាក់អំពីការបញ្ជូនខ្លួនទណ្ឌិតជាក្មេងទំនើង៧៩០នាក់ ទៅមណ្ឌលអប់រំកែប្រែថ្មីចំនួន០២ ជូនសាធារណៈជន ជៀសវៀងការភ័ន្តច្រលំអំពីការបញ្ជូនពួកគេទៅជួរមុខផ្ទាល់ ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ បញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនរបស់លោកថា ៖ “ ខ្ញុំបានកត់សម្គាល់ឃើញថា មានរូបភាពយល់ពុំទាន់ច្បាស់ថាក្មេងៗជាទណ្ឌិតទាំងនោះ នឹងត្រូវបញ្ជូនទៅជួយជួរមុខផ្ទាល់ តែជាក់ស្តែងមិនដូចការយល់ឃើញនេះឡើយ គឺទណ្ឌិតដែលកំពុងពេញវ័យពេញកម្លាំងទាំងនោះ ត្រូវប្រមូលផ្តុំយកទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែទី៤នៅខេត្តពោធិ៍សាត់ និងនៅពន្ធនាគារខេត្តឧត្តរមានជ័យ “ ។
លោកបន្តថា “ បន្ថែមពីលើកម្មវិធីអប់រំបណ្តុះបណ្តាលទូទៅដូចពន្ធនាគារទូទាំងប្រទេស អង្គភាពទាំង២នេះនឹងបង្កើនសកម្មភាពបណ្តុះបណ្តាល និងអនុវត្តជាក់ស្តែងក្នុងទីតាំងបរិវេណពន្ធនាគារ លើជំនាញកសិកម្មរួមមានការដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វ និងការងារសំណង់ ហើយភោគផល និងសមិទ្ធផលដែលទទួលបានពីការអនុវត្តនេះនឹងយកទៅជួយគាំទ្រដល់ជួរមុខ ដូចគ្នានឹងសកម្មភាពដែលបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងនៅក្រៅប្រទេសក្នុងនាមសមរភូមិក្រោយ បាននិងកំពុងជួយទៅដល់សមរភូមិមុខ ។ ទណ្ឌិតទាំងនោះក៏ជាកោសិកាសង្គមដែរ គ្រាន់តែជាកោសិកាដែលកំពុងទទួលការដុសខាត់និងជួសជុលឡើងវិញ ដើម្បីជាប្រយោជន៏ដល់សង្គមជាតិ “ ។
គួររំលឹកថា ៖ អនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង ភេទប្រុស សរុប៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគារតាមបណ្តារាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែបប្រែ និងពន្ធនាគារគោលដៅ ចំនួន០២ គឺមណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) ចំនួន៦៥១នាក់ និងពន្ធនាគារខេត្តឧត្តរមានជ័យ ចំនួន១៣៩នាក់ ៕ លីហេង








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល