ព័ត៌មាន
នគរបាលឆ្មក់បង្រ្កាប ទីតាំងបារចំនួន០២កន្លែងក្បែរគ្នា ឃាត់មនុស្សប្រុសស្រី ៣៥នាក់
ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន អគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្មក់ ចុះបង្រ្កាប បារបារាំងចំនួន ០២ទីតាំង ដែលមានបង្កប់បម្រើសេវាផ្លូវភេទ និងមានក្មេងក្រោមវ័យ១៨ឆ្នាំ ឃាត់បានមនុស្សប្រុសស្រី ៣៥នាក់ ។
ប្រតិបត្តិការណ៍បង្រ្កាបនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃ ទី ២២ ខែ ឧសភា ឆ្នាំ ២០២៦ ចុះទីតាងបារបារាំង មានយីហោ កាទ្រីត សេមសេម និង យីហោកាទ្រីត ប៊ែនស៍ បារ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១១០ សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីនគរបាលជំនាញបានអោយដឹងថា ដោយទីតាំងហាងបារបារាំងចំនួន ០២ទីតាំង ដែលនៅក្បែរគ្នា មានយីហោ «កា ទ្រីត សេម សេម បារ និង កាទ្រីត ប៊ែនស៍ បារ» មានបង្កប់សេវាបម្រើសេវាផ្លូវភេទ ដូច្នេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រហូតឈានដល់ចុះមកធ្វើការបង្រ្កាបភ្លាមៗ តែម្ដង។
ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងនគរបាល បានរកឃើញ បារបារាំងចំនួន ០២ទីតាំង ដែលនៅក្បែរគ្នា មានយីហោ «កា ទ្រីត សេម សេម បារ និង កាទ្រីត ប៊ែនស៍ បារ» មានមនុស្សប្រុសស្រីចំនួន ៣៥នាក់ (ប្រុស ០១នាក់) ដែលជាប់ពាក់ព័ន្ធ ឃាត់ខ្លួនតែម្តង ។
ក្រោយបញ្ចប់ប្រតិបត្តិការ នគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននាំខ្លួនប្រុសស្រី ៣៥នាក់ បញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
អត្ថបទ ៖ កុម្ភៈ







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល