ព័ត៌មាន
កម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
ទីក្រុងហៃគូ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើក ក្នុងព្រឹត្តិការណ៍ «ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាង កម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦» ក្នុងឱកាស «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ថុង គួយឆាង អភិបាលរងក្រុងហៃគូ លោក អុីវ សុខុម អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហៃណាន លោក-លោកស្រីពីមន្ទីរការបរទេសខេត្តហៃណាន លោក-លោកស្រីប្រធានក្រុមហ៊ុនទេសចរណ៍ សាធារណជនសរុបប្រមាណជាង២០០នាក់ នៅទីក្រុងហៃគូ ខេត្តហៃណាន។
ក្នុងសុន្ទរកថាបើក ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនអង្គពិធីអំពីការដាក់ឱ្យអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនប្រជាជនចិនចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខ និងទស្សនាកម្ពុជានារដូវកាលបៃតងដែលផ្តល់ជូននូវអត្ថប្រយោជន៍ពិសេស និងទាក់ទាញលើការស្នាក់នៅ ម្ហូបអាហារ។ល។
នៅក្នុងព្រឹត្តិការណ៍នេះ កម្ពុជា បាននាំនូវការសម្តែងទស្សនីយភាពសិល្បៈវប្បធម៌កម្ពុជារួមសំដែងជាមួយភាគីសិល្បករ សិល្បការិនីមិត្តចិនយ៉ាងអធិកអធម និងរស់រវើករួមមាន របាំ «រំដួលបុប្ផាជាតិ», របាំ «គោះត្រឡោកហៃណាន», របាំ «មន្តស្នេហ៍រដូវកាលបៃតង», ការសម្តែង «ម៉ុងសាយ» និងការសម្តែង «អត្ថប្រយោជន៍នៃក្រមាខ្មែរ»។ ការសម្តែងសិល្បៈចម្រុះដ៏អស្ចារ្យនេះ បានបង្ហាញយ៉ាងច្បាស់ពីអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប និងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ព្រមទាំងចំណងមិត្តភាពដែកថែបដ៏រឹងមាំ និងឥតប្រែប្រួលរវាងប្រទេសទាំងពីរ កម្ពុជា-ចិន៕














-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល