ព័ត៌មាន
ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន ខេត្តកណ្តាលជួបសំណេះសំណាល ជាមួយសមាជិកថ្មី និងចាស់ចំនួន ១៤២នាក់ នៅភូមិឃ្លាំងមឿងជើង សង្កាត់ព្រែកអំពិល
កណ្តាល៖ ឯកឧត្តម ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន ខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល និងជាអភិបាលនៃគណៈអភិបាល ខេត្តកណ្តាល អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកថ្មី និងសមាជិកចាស់ចំនួន១៤២នាក់ នៅភូមិឃ្លាំងមឿងជើង សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជ័យ សិទ្ធី ប្រធានក្រុមការងារចុះជួយគណបក្សនៅសង្កាត់ព្រែកអំពិល និងលោក ចាន់ តារា ប្រធានគណៈកម្មាធិការគណបក្ស និងជាអភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល រួមនឹង។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ ឆៃលាង បានធ្វើការគូសបង្ហាញអំពីទិដ្ឋភាពទូទៅព្រឹត្តិការណ៍នយោបាយ ផែនការយុទ្ធសាស្ត្រគណបក្ស ព្រមទាំងយុទ្ធសាស្រ្តអទិភាពចម្បងៗរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលបានដាក់ចេញ និងកំពុងអនុវត្តន៍ប្រកបដោយជោគជ័យ គឺ “មនុស្ស ទឹក ផ្លូវ ភ្លើង និង បច្ចេកវិទ្យា ឌីជីតែល” ព្រមទាំងបានធ្វើការបង្ហាញអំពីមូលធនមនុស្ស ដើម្បីកម្ពុជាឆ្ពោះទៅបន្តភាពរីកចំរើន និងការអភិវឌ្ឍដើម្បីកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យទទទួលបានចំណូលកំរិតមធ្យមនៅឆ្នាំ ២០៣០ និងចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមបានផ្តល់ការលើកទឹកចិត្ត បងប្អូនប្រជាពលរដ្ឋជាសមាជិកថ្មី បន្តរួមគ្នាជាកម្លាំងតែមួយ ជាមួយគណបក្សប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្ស បានដឹកនាំប្រទសមានសន្តិភាពទើបយើងមានអ្វីៗគ្រប់យ៉ាងដូចពេលនេះ។
ឯកឧត្តម បានជម្រាបដល់បងប្អូនជាសមជិកថ្មីថា៖«គ្មានក្រុមគណបក្សប្រឆាំងឯណា មករំដោះជាតិ ចេញ ពីរបបអាវខ្មៅ បនប្រល័យពូជសាសន៍ ប៉ុល ពត ឡើយ គឺមានតែឥស្សរជន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានរំដោះប្រទេសជាតិ ចេញពីរបបវាលពិឃាត និងបានកសាងប្រទេសកម្ពុជាពីបាតដៃទទេ រហូតធ្វើឱ្យប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យរីកចម្រើនដូចពេលបច្ចុប្បន្ននេះ»។
ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ ដើម្បីអោយក្លាយជាសកម្មជនរបស់គណបក្ស ជាអ្នកជួយឃោសនាគោលនយោបាយជូនគណបក្សដល់មូលដ្ឋានរបស់យើង បានក្លាយមនុស្សរបស់គណបក្ស នៅជាមួយ ជឿជាក់ ការពារគណបក្សគ្រប់កាល:ទេស: ជួយបម្រើគ្នា ចែករំលែក សម្រាលទុក្ខគ្នាទៅវិញទៅមក នៅតាមមូលដ្ឋានដែលយើងកំពុងរស់នៅ ជាពិសេសគឺបោះឆ្នោតជូនគណបក្សយើងនៅថ្ងៃទិ6-6-2026(មានឈ្មោះបោះឆ្នោត)។
ចុងក្រោយ ឯកឧត្តមបានចែករំលែកដល់យុវជនអំពីច្បាប់ស្តីពីកាត្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិដែលជាកាត្វកិច្ចចាំចាប់ និងជាកិត្តិយសដ៏មហាធំធេងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបៗ និងជាមូលដ្ឋានគ្រឹះនៃប្រភពកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យចេះស្រឡាញ់ទឹកដី ការពារទឹកដីដែលជាតម្រូវការរបស់ប្រទេសជាតិ៕




-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា