ព័ត៌មាន
ជនសង្ស័យ២នាក់ លួចម៉ូតូរបស់ស្រ្តីអនាម័យត្រូវបាននគរបាលខណ្ឌ៧មករាឃាត់ខ្លួន និងប្រគល់ម៉ូតូជូនជនរងគ្រោះវិញ
ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ធ្វើសកម្មភាពលួចម៉ូតូ Today របស់ ស្រ្តីអ្នកសម្អាតអនាម័យ នៅក្បែរសួនមិត្តភាព ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា និងនគរបាលប៉ុស្តិ៍មិត្តភាព ស្រាវជ្រាវបន្ទាន់ ឃាត់ខ្លួនបាន។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលខណ្ឌ៧មករា ដឹកនាំដោយលោក វរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ បានប្រគល់ម៉ូតូជូនដល់ ស្រ្តីចំណាស់ដែលជាបុគ្គលិកអនាម័យវិញ និងមានសម្ភារៈថវិកាជូនបន្តិចបន្តួចផងដែរ។
ប្រតិបត្តិការនេះបានធ្វើឡើង ក្រោយមានការណែនាំពី លោក ថេង សុថុល ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ៧មករាឲ្យ លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ធ្វើការស្រាវជ្រាវបន្ទាន់ដើម្បីកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួន
ជនសង្ស័យចំនួន០២នាក់ ចំណុចមុខឡាក់គីស្តារ ផ្លូវ ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និងជនសង្ស័យម្នាក់ទៀត ខាងមុខផ្ទះលេខ២១អាផ្លូវ៤៥ប៊ីធី សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះវត្ថុតាងនគរបាលបានដកហូតរួមមាន ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកTECNO SPARK ពណ៌ស និងម៉ាកTECNO SPARK ពណ៌ស (ជារបស់ជនសង្ស័យ) និងម៉ូតូ ម៉ាក់ហុងដា គប់ ម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព, ម៉ូតូ០១គ្រឿង ម៉ាកTODAY ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1IN-8368 (ជារបស់ជនរងគ្រោះ) ។
គួរបញ្ជាក់ផងដែរ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ស្រ្តីចំណាស់ម្នាក់ ជាអ្នកសម្អាតបរិស្ថានអនាម័យ ខណៈពេលកំពុងបំពេញការងារ បានចតម៉ូតូម៉ាក ធូដេ នៅតាមផ្លូវ ត្រង់ចំណុចមុខ សម្ភពបញ្ញា ផ្លូវ ១២៨ ភូមិ៤ សង្កាត់មិត្តភាពខណ្ឌ៧មករា រាជធានីភ្នំពេញស្រាប់តែមានក្រុមជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពលួចម៉ូតូយកទៅបាត់តែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបាននគរបាលឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទ ៖ កុម្ភៈ





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣