ព័ត៌មាន
សហព័ន្ធបណ្តុំសមាគមអង្គការសង្គមស៊ីវិល៖ ច្បាប់កាតព្វកិច្ចយោធាមានសារសំខាន់ និងមានសារប្រយោជន៍សម្រាប់ជាតិ
ភ្នំពេញ៖ សហព័ន្ធបណ្តុំសមាគមអង្គការសង្គមស៊ីវិលបានបញ្ជាក់ថា ច្បាប់កាតព្វកិច្ចយោធាមានសារសំខាន់ និងមានសារប្រយោជន៍សម្រាប់ជាតិ និងមានចក្ខុវិស័យ ទស្សនវិស័យ គឺបានបង្ហាញយ៉ាងច្បាស់អំពីការលើកកម្ពស់ស្មារតី ការចូលរួមការពារជាតិ និងជាការឆ្លើយតបទៅនិងស្ថានភាពសង្គម និងជាការចូលរួមចំណែកបណ្តុះនៅចំណេះជំនាញដល់យុវជន យុវនារី និងបណ្តុះធនធានមនុស្សចំណេះដឹងអំពីការឆ្លើយតប ត្រៀមឆ្លើយតបទៅនិងស្ថានភាពសង្គមដែលជួបបញ្ហាប្រឈម គឺពាក់ព័ន្ធនឹងការឈា្លនពានរបស់ថៃ។

បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធបណ្ឌុំសមាគមអង្គការសង្គមស៊ីវិលបានមានប្រសាសន៍ថា ច្បាប់កាតព្វកិច្ចយោធាមានសារសំខាន់ និងមានសារប្រយោជន៍សម្រាប់ជាតិ ហើយអ្វីដែលជាការដាក់ចេញនិងការគិតគូររបស់រាជរដ្ឋាភិបាល អំពីច្បាប់កាតព្វកិច្ចយោធា ដែលរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័ត ដែលគ្រោងនឹងប្រកាសឲ្យប្រើនៅច្បាប់កាតព្វកិច្ចយោធា គឺស្របតាមសភាពការណ៍តម្រូវ។ ហើយច្បាប់នេះ មានតាំងពីឆ្នាំ២០០៦ តែដោយសារច្បាប់មានការខ្វះចម្លោះទៀបនៅឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួលនឹងដាក់ការអនុវត្តច្បាប់កាតព្វកិច្ចយោធាដែលជាផលប្រយោជន៍ជាតិ។
បណ្ឌិត ហ៊ាង គឹមស្រឿន បានបន្តថា ច្បាប់កាតព្វកិច្ចយោធាមានចក្ខុវិស័យ ទស្សនវិស័យ គឺបានបង្ហាញយ៉ាងច្បាស់អំពីការលើកកម្ពស់ស្មារតី ការចូលរួមការពារជាតិ និងជាការឆ្លើយតបទៅនិងស្ថានភាពសង្គម និងជាការចូលរួមចំណែកបណ្តុះនៅចំណេះជំនាញដល់យុវជន យុវនារី និងបណ្តុះធនធានមនុស្សចំណេះដឹងអំពីការឆ្លើយតប ត្រៀមឆ្លើយតបទៅនិងស្ថានភាពសង្គមដែលជួបបញ្ហាប្រឈម គឺពាក់ព័ន្ធនឹងការឈា្លនពានរបស់ថៃ។កម្ពុជាមិនចង់បានសង្គ្រាមទេ គឺកម្ពុជាចាប់បានសន្តិភាព។ រាជរដ្ឋាភិបាលបានគិតគូរអំពីបញ្ហាដាក់ចេញនៅច្បាប់កាតព្វកិច្ចយោធាដើម្បីបម្រុងទុក ដើម្បីត្រៀមទុកនៅពេលជាតិត្រូវការ។

ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធបណ្ឌុំសមាគមអង្គការសង្គមស៊ីវិលបានបន្តទៀតថា មានបណ្ឌិតក្រៅស្រុកវង្វេងទិស ក៏ដូចជាក្រុមប្រឆាំងនៅក្រៅប្រទេសមួយចំនួនបានលើកឡើង គឺជាការបំផ្លើសបំភ្លៃខុសពីការពិត និងបំបែកបំបាក់ជាតិ និងនិយាយគ្មានការយល់ដឹងអំពីវិសាលភាព និងនីតិវិធីច្បាប់កាតព្វកិច្ចយោធា។ ហើយសូមឲ្យប្រជាពលរដ្ឋកុំជឿតាមការលើកឡើងរបស់ក្រុមប្រឆាំងដែលមានចរិកញុះញង់។ ពីព្រោះច្បាប់កាតព្វកិច្ចយោធាមានសារប្រយោជន៍មានសារសំខាន់។សម្រាប់ប្រទេសជាតិ។
សូមជម្រាបថា សូមជម្រាបថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តឯកច្ឆន្ទហើយសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ក្នុងសំឡេងគាំទ្រ ១១៤ លើ ១១៤ សំឡេង។ ហើយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា ដោយឥតកែប្រែចំនួន ៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
យោងតាមខ្លឹមសារច្បាប់នេះ គឺប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ ខណៈដែលស្ត្រីត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺននេះ នឹងទទួលបានការអភិវឌ្ឍកាយសម្បទា ការអប់រំស្មារតីស្នេហាជាតិ វិន័យ និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ។ លើសពីនេះ ក្រោយពីបានបញ្ចប់កាតព្វកិច្ច ពួកគេនឹងទទួលបានអាទិភាពក្នុងការប្រឡងចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ព្រមទាំងឱកាសបន្តការសិក្សា និងការងារនៅបរទេសផងដែរ៕ អត្ថបទៈ វង្ស សុភាព


-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា