ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ដល់ក្រសួង-ស្ថាប័ន ថ្នាក់ជាតិសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានផ្ដល់អនុសាសន៍ដល់ក្រសួងស្ថាប័នថ្នាក់ជាតិទាំងអស់ ត្រូវសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជន ឱ្យបានល្អប្រសើរ ដើម្បីបង្ហាញនូវគុណធម៌ និងភាពកតញ្ញូ ជូនពួកគាត់ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ បានបូជាជីវិតនៅសមរភូមិការពារសេចក្ដីសុខជូនប្រជាជន។ អនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះ លើកឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នេះមិនមែនជាលើកទីមួយទេដែលសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះអតីតយុទ្ធជន និងនិវត្តជន។ សម្ដេចតែងតែអំពាវនាវដល់មន្រ្តីថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន គប្បីសកម្មក្នុងការចុះសួរសុខទុក្ខអតីតយុទ្ធជន និងនិវត្តជន ដែលមានវ័យចំណាស់ ជាពិសេសត្រូវចុះតាមដានពីស្ថានភាពនៃការរស់នៅរបស់អតីតយុទ្ធជន យុទ្ធជនពិការ គ្រួសារយុទ្ធជនពលី ដើម្បីផ្ដល់ភាពកក់ក្ដៅជូនពួកគាត់។ សម្ដេចបានមានប្រសាសន៍បន្ថែមថា «ពួកគាត់ចាស់ៗ មិនចង់បានអ្វីពីយើងទេ គាត់ត្រូវការតែក្ដីស្រលាញ់ពីយើងប៉ុណ្ណោះ»។
ក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍ណែនាំដល់មន្រ្តី និងក្រុមប្រឹក្សារាជធានីភ្នំពេញទាំងអស់ ត្រូវការចេះគិតគូរពីសុខទុក្ខរបស់មនុស្សចាស់ ជាពិសេសអតីតយុទ្ធជន ត្រូវមានភាពកតញ្ញូចំពោះពួកគាត់ ដែលនេះគឺជាគុណធម៌របស់មន្ត្រីគណបក្សប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរសម្ដេចតេជោប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក៏បានមានប្រសាសន៍ជំរុញឱ្យរាជរដ្ឋាភិបាល ជាពិសេសសមាគម អ.ម.ត ត្រូវគិតគូរផ្ដល់អាហារូបករណ៍ជូនកូនចៅអតីតយុទ្ធជន យុទ្ធជនពលីនៅសមរភូមិ និងគ្រួសារទីទ័លក្រគ្មានលទ្ធភាពឱ្យកូនសិក្សា។ សម្ដេចបានលើកឡើងថា៖ «ឪពុករបស់គេបានស្លាប់នៅសមរភូមិ យើងត្រូវតែផ្ដល់អាហារូបករណ៍ឱ្យកូនគេបានសិក្សារៀនសូត្រ»។
គួរជម្រាបជូនថា នេះគឺជា ការគិតគូដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលជានិច្ចជាកាលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ ព្រមទាំងយុទ្ធជនពលីនៅសមរភូមិ ហើយក៏មិនភ្លេចអ្នកនៅសមរភូមិដែលជាគ្រួសាររបស់យុទ្ធជននៅសមរភូមិមុខ៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣