ព័ត៌មាន
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «រត់ដោយបេះដូង – Run by Heart» លើកទី៣ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី «រត់ដោយបេះដូង – Run by Heart» លើកទី៣ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ តំណាងស្ថានទូតអូស្ត្រាលី ជប៉ុន និងឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងថ្នាក់ដឹកនាំក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ៍ (Dai-Ichi Life Insurance) ព្រមទាំមាតាបិតាអាណាព្យាបាល និងប្អូនៗកុមារ សរុបប្រមាណ ៣៨៦នាក់។

ជាកិច្ចចាប់ផ្តើម លោក អ៊ួន បឋម (សាយ) បានសម្តែងនូវសេចក្តីសោមន្សរីករាយ និងការគោរពស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែផ្តល់ការគាំទ្រ យកចិត្តទុកដាក់ និងជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ធ្វើឱ្យយុទ្ធនាការដ៏មានន័យមួយនេះអាចដំណើរការទៅមុខបានយ៉ាងរលូនរហូតមកដល់ឆ្នាំទី៣ នេះ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ៍ (Dai-Ichi Life Insurance) ដែលបានបន្តសហការ និងឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធី តាំងពីដើមរៀងមក។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ លោក អ៊ួន បឋម (សាយ) និងក្រុមការងារដែលតែងតែរៀបចំកម្មវិធីល្អៗសម្រាប់សង្គមជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តទៅកាន់ក្មួយៗ ដែលមានពិការភាព កុំឱ្យមានការបាក់ទឹកចិត្ត ឬអស់សង្ឃឹមក្នុងជីវិតឡើយ។ ឯកឧត្តមបានបន្តថា ពិការភាពមិនមែនជាឧបសគ្គរារាំងដល់ការកសាងសមត្ថភាព ឬការសម្រេចជោគជ័យក្នុងជីវិតនោះទេ ដូចនេះក្មួយៗត្រូវតែបន្តមានក្តីសង្ឃឹម ជឿជាក់លើខ្លួនឯង និងខិតខំប្រឹងប្រែងដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ក្មួយៗ និងគ្រួសារ។
សូមជម្រាបជូនថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបន្តរៃអង្គាសថវិកា ក៏ដូចជាលើកទឹកចិត្ត និងបំផុសស្មារតីឱ្យមហាជនបង្កើនការយល់ដឹង និងយកចិត្តទុកដាក់អំពីកុមារអូទីសឹម៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា