ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារ ចុះសាកសួរសុខទុក្ខ និងតាមដានស្ថានភាពបងប្អូនកម្មករនិយោជិតរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២ នៅភ្នំពេញ
នារសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតចំនួន ៨នាក់ ដែលបានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ ហើយដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យជាតិ តេជោសន្តិភាព។
ជួបជាមួយអ្នករងរបួស និងក្រុមគ្រួសារសាច់ញាតិអ្នកជំងឺ នៅមន្ទីរពេទ្យនីមួយៗ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការសោកស្តាយចំពោះហេតុការណ៍គ្រោះថ្នាក់នេះ ព្រមទាំងបានសួរសុខទុក្ខពីស្ថានភាពសុខភាព ខណៈដែលក្រុមគ្រូពេទ្យបាននិងកំពុងពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់។ ជាមួយនឹងការនាំយកអាហារ និងថវិកាមួយចំនួនឧបត្ថម្ភចំពោះអ្នករងរបួសទាំងអស់សម្រាប់ដោះស្រាយការលំបាកខ្វះខាត ឯកឧត្តមរដ្ឋមន្ត្រី ជូនពរដល់បងប្អូនកម្មករនិយោជិតទាំងអស់សូមឱ្យឆាប់បានជាសះស្បើយ។
ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ បានណែនាំឱ្យបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បន្តយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការសម្របសម្រួលជាមួយមន្ទីរពេទ្យ និងដោះស្រាយរាល់ទុក្ខលំបាក ដើម្បីធានាថាជនរងគ្រោះទាំងអស់ទទួលបានការគាំពារ និងអត្ថប្រយោជន៍នានាស្របតាមច្បាប់ជាធរមាន។
សូមបញ្ជាក់ថា ជនរងគ្រោះសរុបចំនួន ៩នាក់ កំពុងទទួលការសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ ក្នុងនោះនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៦នាក់, មន្ទីរពេទ្យជាតិ តេជោសន្តិភាពចំនួន ២នាក់ និងមន្ទីរពេទ្យព្រះកុសុមៈម្នាក់ ខណៈក្រុមការងារ ប.ស.ស. កំពុងបន្តសម្របសម្រួល និងផ្ទៀងផ្ទាត់អត្តសញ្ញាណ។
បច្ចុប្បន្នស្ថានភាពសុខភាពរបស់អ្នករងរបួសនៅតាមមន្ទីរពេទ្យទាំង៣ នៅរាជធានីភ្នំពេញ កាន់តែប្រសើរហើយ៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា