ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខកម្មការិនីរងគ្រោះដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព
ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករ-កម្មការិនី នារសៀលថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្តិភាព ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងលោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពសុខភាពកម្មការិនីរងគ្រោះដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការយកចិត្តទុកដាក់ និងការលើកទឹកចិត្តចំពោះអ្នកជំងឺ និងក្រុមគ្រួសារ ព្រមទាំងបានសាកសួរអំពីស្ថានភាពសុខភាព ការព្យាបាល និងការថែទាំជាក់ស្តែងរបស់អ្នកជំងឺ។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមគ្រូពេទ្យជំនាញ និងបុគ្គលិកសុខាភិបាល ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ តាមដាន និងព្យាបាលអ្នកជំងឺឱ្យបានដិតដល់ ប្រកបដោយវិជ្ជាជីវៈ សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ សំដៅជួយសង្គ្រោះ និងស្តារសុខភាពបងប្អូនកម្មការិនីរងគ្រោះ ឱ្យបានឆាប់រហ័ស ដើម្បីអាចត្រឡប់ទៅជួបជុំក្រុមគ្រួសារ និងបន្តជីវភាពប្រចាំថ្ងៃវិញ។
ការអញ្ជើញចុះសួរសុខទុក្ខរបស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ចំពោះសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់បងប្អូនកម្មករ-កម្មការិនី ដែលជាកម្លាំងដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា