ព័ត៌មាន
មន្ទីរព័ត៌មានខេត្តព្រះវិហារ បន្ដនាំយកអំណោយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងព័ត៌មាន ជូនវីរកងទ័ពសមរភូមិមុខ!
ទោះបីជាស្ថិតក្នុងតំបន់ភូមិសាស្ត្រដាច់ស្រយាល និងមានការលំបាកយ៉ាងណាក៏ដោយ ក៏សុខទុក្ខរបស់បងប្អូនកងទ័ពជួរមុខ នៅតែជាអាទិភាពចម្បងដែលថ្នាក់ដឹកនាំជួរក្រោយតែងតែគិតគូរជានិច្ច។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ដឹកនាំក្រុមការងារនាំយកអំណោយរបស់លោកជំទាវ សម ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន ចុះសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បុស្សស្បូវ ជាំតែ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នាឱកាសនោះ លោកស្រី ហែម សុគុណពិសី បានពាំនាំនូវការសាកសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់លោកជំទាវរដ្ឋលេខាធិការ ចំពោះវីរភាពអង់អាច ក្លាហាន និងការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនកងទ័ពក្នុងការការពារជាតិមាតុភូមិ។
ជាមួយគ្នានោះ លោកស្រីបានសម្ដែងនូវការព្រួយបារម្ភ និងបានផ្ដាំផ្ញើដល់បងប្អូនវីរកងទ័ពទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អប្រសើរ ពិសេសនៅក្នុងរដូវវស្សាដែលសម្បូរទៅដោយជំងឺដង្កាត់ផ្សេងៗ ដើម្បីធានាបាននូវកម្លាំងមាំមួនក្នុងការបន្តបេសកកម្មការពារអធិបតេយ្យ បូរណភាពទឹកដីនៃកម្ពុជាឱ្យបានរឹងមាំ។ បន្ថែមពីនេះ លោកស្រីប្រធានមន្ទីរក៏បានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏សមរភូមិក្រោយមិនដែលបំភ្លេចសមរភូមិមុខឡើយ ពោលគឺថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជួរក្រោយជានិច្ចកាលតែងតែនៅក្បែរ និងគាំទ្រដល់ការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនកងទ័ពជានិច្ច។
អំណោយរបស់លោកជំទាវ សម ម៉ារ៉ាដា ដែលបាននាំយកទៅផ្ដល់ជូនរួមមាន៖ ទឹកបរិសុទ្ធចំនួន ៥០កេស និង២០០យួរ, សាច់ជ្រូក ៤០គីឡូក្រាម, សាច់ទា ១៥គីឡូក្រាម រួមនិងបន្លែស្រស់ ៥មុខ ទម្ងន់ ៥០គីឡូក្រាម ហើយបន្ថែមពីលើនេះ លោកស្រីប្រធានមន្ទីរ ក៏បានចូលរួមនូវថវិកាផ្ទាល់ខ្លួនមួយចំនួន ក្នុងរៀបចំអាហារសាមគ្គី ដើម្បីអង្គុយទទួលទានរួមគ្នាជាមួយវីរកងទ័ពក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយ ៕











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣