ព័ត៌មាន
ឧត្តមនាវីឯក ទៀ សុខា៖កងទ័ពជើងទឹកប្តេជ្ញាការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារឱ្យបានរឹងមាំនូវដែនទឹក និងកោះ-ឆ្នេរបស់កម្ពុជា
មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មការសន្តិសុខលម្ហ សមុទ្រ ឧត្តមនាវីឯក ទៀ សុខា បានអះអាងថាកងទ័ពជើងទឹកទាំងអស់ប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅតាមបទបញ្ជារបស់ អគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ហើយការពារឲ្យបានរឹងមាំនូវដែនទឹក និងកោះ-ឆ្នេរបស់កម្ពុជាទោះក្នុងតម្លៃណាក៏ដោយ។
ក្នុងឱកាសបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងអន្តរាគមន៍ និងអប់រំចិត្តសាស្រ្តឆ្នាំ២០២៦ របស់កង ទ័ពជើងទឹកនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានថ្លែងថា កងទ័ពជើងទឹកបានរួមចំណែកក្នុងការការពារជាតិ បូរណភាពទឹកដី ឯករាជ្យជាតិ អធិបតេយ្យភាព សន្តិភាព និងសមិទ្ធផលសង្គមជាតិ ស្ថិរភាពនយោបាយ សន្តិសុខជាតិណ ដែលនេះគឺជាភារកិច្ចស្នូលដែលកង ទ័ពជើងទឹកត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ ហើយត្រូវប្រឆាំងដាច់ខាតរាល់ការឈ្លានពាន និងជ្រៀតជ្រែកពីបរទេសចូលក្នុងដែនអធិបតេយ្យភាពជាតិកម្ពុជាទោះក្រោមរូបភាពណាក៏ដោយ។
ជាមួយគ្នានេះប្រមុខកងទ័ពជើងទឹកកម្ពុជារូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា កងទ័ពជើងទឹក ក៏ បានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន ទៅតាមបទបញ្ជារបស់អគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងអង់អាចក្លាហាន និងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការ ការពារអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពារឲ្យបានរឹងមាំ នូវដែន ទឹក កោះ-ឆ្នេ និងរាល់បណ្តាភូមិសាស្រ្តពាក់ព័ន្ធដទៃទៀត ដែលថ្នាក់លើបានកំណត់ ហើយក៏បានចូលរួម សហការជាមួយបណ្តាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទៅតាមកាលៈទេសៈ និងស្ថានការណ៍បន្ទាន់ ណាមួយក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុតផងដែរ។
យ៉ាងណាក៏ដោយនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងអន្តរាគមន៍របស់កងទ័ពជើងទឹកនេះដែរឯកឧត្តម ឧត្តមនាវីឯកទៀ សុខា ក៏បានថ្លែងអំណរគុណចំពោះឧត្តមនាវី នាយនាវី នាយនាវីរង និង ពលនាវិកទាំងអស់ ដែលបានខិតខំពុះពារ យកអស់ប្រាជ្ញាស្មារតី កម្លាំងកាយ កម្លាំងចិត្ត អនុវត្តតាមបទ បញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក៏ដូចជាអគ្គបញ្ជាការ ក្នុងការការពារបូរណ ភាពទឹកដី ដែលនេះគឺជាការចូលរួមលះបង់យ៉ាងធំធេង ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ នៃយើង ទាំងអស់គ្នានោះ៕
អត្ថបទ ៖ បាន ចក់
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣