ព័ត៌មាន
កម្ពុជា-ឡាវ ចុះហត្ថលេខាលើក្របខណ្ឌសិក្សារួមស្តីពីការតភ្ជាប់ប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនី
កម្ពុជា-ឡាវ បានចុះហត្ថលេខាលើក្របខណ្ឌសិក្សារួមស្តីពីការតភ្ជាប់ប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនីរវាងប្រទេសទាំងពីរ។
អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំធ្វើពិធីចុះហត្ថលេខាលើក្របខ័ណ្ឌសិក្សារួមស្តីពីការសិក្សាសមិទ្ធិលទ្ធភាពតភ្ជាប់ប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនី រវាងអគ្គិសនីកម្ពុជា (EDC) និងអគ្គិសនីឡាវ (EDL )- ASEAN Center for Energy (ACE) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានវត្តមានចូលរួមជាកិតិ្តយសពីឯកឧត្តម វិចទ័រ ហ្សូនា ឧត្តមមន្ត្រីថាមពលអាស៊ាន (Senior Official on Energy-SOE) និងជាអនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល និងតំណាងអាជ្ញាធរអគ្គិសនីកម្ពុជា តំណាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ប្រទេសឡាវ និងធនាគារពិភពលោក (World Bank)។
គម្រោងសិក្សារួមនេះ ទទួលបានជំនួយហិរញ្ញប្បទានពី ធនាគារពិភពលោក (World Bank) ដែលមាន ACE ជាលេខាធិការដ្ឋានសម្របសម្រួល។ ការសិក្សានេះនឹងក្លាយជាមូលដ្ឋានដើម្បីគាំទ្រ និងអភិវឌ្ឍន៍ ការធ្វើពាណិជ្ជកម្មថាមពលក្នុងដំណាក់កាលដំបូង រវាងប្រទេសទាំងពីរ និងឈានដល់ការធ្វើពាណិជ្ជកម្មទូលាយក្នុងវិស័យថាមពលក្នុងតំបន់ ដែលក្នុងនោះការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រង និងដំណើរការប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនី ជាផ្នែកមួយដ៏សំខាន់សម្រាប់ការសិក្សានេះ។
លើសពីនេះ លទ្ធផលនៃការសិក្សា នឹងជំរុញដល់ការអភិវឌ្ឍគម្រោងថាមពលបៃតងជាគោល ដែលជាសក្តានុពលក្នុងប្រទេសទាំងពីរ ដើម្បីពង្រឹងសន្តិសុខថាមពល កាត់បន្ថយលើការនំាប្រេងឥន្ធនៈមកផលិតអគ្គិសនី និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ អត្ថបទ៖ទូច សោភ័ណ















-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល