ព័ត៌មាន
កងទ័ពជើងទឹកបើកវគ្គបំប៉នជំនាញដើម្បីឆ្លើយតបការកែទម្រង់កងយោធពលខេមរភូមិន្ទដោយផ្តោលលើ គោលការរបស់រាជរដ្ឋាភិបាល«បង្រួមក្បាល ពង្រីកខ្លួន»
ដើម្បីអនុវត្តផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ និងដោយផ្តោតលើគោលការរបស់រាជរដ្ឋាភិបាល«បង្រួមក្បាល ពង្រីកខ្លួន»នោះ បញ្ជាការដ្ឋានកងទ័ពជើងទឹក បានបន្តបើកវគ្គបណ្តុះបណ្តាល ដល់នាវិករបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត លើជំនាញបច្ចេកទេស អន្តរាគមន៍ វាយលុក និងអប់រំចិត្ត សាស្រ្តជាដើម។
ថ្លែងនៅក្នុងពិធីបើកវគ្គបំប៉នជំនាញអន្តរាគមន៍ និងអប់រំចិត្តសាស្រ្ត ឆ្នំា២០២៦របស់កងទ័ពជើង ទឹកនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មការសន្តិសុខលម្ហ សមុទ្របានគូសបញ្ជាក់ថា ក្រៅពីអនុវត្ត ភារកិច្ចស្នូលរបស់ខ្លួនក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនោះ កងទ័ពជើងទឹកមិនភ្លេចអំពីការពង្រឹងនិងពង្រីកសមត្ថភាពបន្ថែមលើចំណេះដឹង ចំណេះធ្វើដល់យោធិន ក៏ដូចជាការអនុវត្តផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ដោយអនុវត្តតាមផែនការហ្វឹកហ្វឺនរបស់អគ្គបញ្ជាការ ក្រសួងការពារជាតិនោះទេ ដោយបានបើកវគ្គហ្វឹកហ្វឺនជំនាញនានាច្រើនដល់នាវិកគ្រប់កងឯកភាពទាំងអស់។
ឯកឧត្តមឧត្តមនាវីឯកទៀ សុខា បានលើកឡើងថា ការបើកវគ្គហ្វឹកហ្វឺនរបស់កងទ័ពជើងទឹកនាពេលនេះ គឺដើម្បីពង្រឹងសមត្ថភាពយោធិន របស់កងទ័ពជើងទឹក ហើយក៏នៅមានវគ្គហ្វឹកហ្វឺន និងវគ្គបំប៉នជំនាញផ្សេងៗទៀតជាច្រើន ដែលត្រូវបន្ត យកមកអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីឆ្លើយតបនិងដើរឲ្យទាន់ ការកែទម្រង់កងយោធពលខេមរភូមិន្ទ ក្រោយការដឹកនាំដ៏ប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តោតលើគោលការណ«បង្រួមក្បាល ពង្រីកខ្លួន» ដើម្បីបង្កើតកងទ័ពជំនាញ ខ្លាំងស្ទាត់ជំនាញនិងទំនើប តាមរយៈការកាត់បន្ថយរចនាសម្ព័ន្ធធំទូលាយ និងពង្រឹងកម្លាំងប្រយុទ្ធផ្ទាល់នៅមូលដ្ឋាន ដោយផ្តោតលើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងគ្រឿងបំពាក់ស្របតាមពាក្យស្លោកដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន«កែទម្រង់រស់ មិនកែទម្រង់គឺស្លាប់» ខណៈពាក្យនេះគឺមាន អត្ថន័យ និងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់៕
អត្ថបទ ៖ បាន ចក់
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល