ព័ត៌មាន
រាជរដ្ឋាភិបាល បានដាក់ចេញកម្មវីធីជាតិជំនួយសង្គមគាំទ្រជីវភាពគ្រួសារមានជីវភាពខ្វះខាតនៅកម្ពុជា
ក្រសួងសង្គមកិច្ច បច្ចុប្បន្នជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គមនានា ដែលបាននឹងកំពុងរួមចំណែកសំខាន់ ក្នុងការគាំទ្រដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារ ពិសេសគ្រួសារដែលមានជីវភាពខ្វះខាត។ នេះជាការលើកឡើងរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក្នុងឱកាសរៀបចំទិវាអន្តរជាតិស្ដីពីគ្រួសារ។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងកសាងប្រព័ន្ធគាំពារសង្គមមានលក្ខណៈ ប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយឈរលើស្មារតី មិនបោះបង់ពលរដ្ឋណា ម្នាក់ ក្នុងនោះផ្តោតលើកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុង គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវីធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដឹកនាំអនុវត្តដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានមូលនិធិជាតិជំនួយសង្គមជាប្រតិបត្តិករ កម្មវិធីនេះរួមមាន៖ (១).កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ រួមទាំង ការឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាមម្តាយក្នុងពន្ធនាគារ (២). កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ (៣).កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព (៤). កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា(អាយុ៦០ឆ្នាំឡើង) និងរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺ អេដស៍។
ជាមួយគ្នានេះ កម្មវិធីជាតិស្តារជីវភាពឡើងវិញសម្រាប់ការផ្លាស់ប្តូរលំនៅឋានរបស់ប្រជាជនទៅ ក្រុងរុនតាឯកតេជោសែននិងឃុំពាក់ស្នែង នៃស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានតាំងពីខែមេសា ឆ្នាំ ២០២៤។ កម្មវិធីអន្តរាគមន៍សម្រាប់ស្តារជីវភាព និងស្តារលំនៅឋានខូចខាត ជូនគ្រួសារភៀសសឹកដែ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងភូមិសាស្ត្រខេត្តដែលរងផលប៉ះពាល់ ដោយសារសង្គ្រាមឈ្លាន ពានរបស់ប្រទេសថៃ និងត្រូវបានដាក់ឱ្យអនុវត្តតាំងពីខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានគ្រួសាររងផលប៉ះពាល់ រាប់ពាន់គ្រួសារបានទទួលផលពីកម្មវិធីនេះ។
អត្ថបទ៖គឹមហុក





-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ