ព័ត៌មាន
អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការត្រួតពិនិត្យរោងចក្រ សណ្ឋាគារ និងផ្ទះជួល ស្វែងរកបទល្មើសស្កេមអនឡាញ
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឯក ស៊ុន រស្មី ព្រះរាជអាជ្ញា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងសមត្ថកិច្ច អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ចុះពិនិត្យស្រាវជ្រាវ និងតាមដានសកម្មភាពសង្ស័យពាក់ព័ន្ធនឹងបទល្មើសស្កេមអនឡាញនៅតាមរោងចក្រ សហគ្រាស សិប្បកម្ម សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងទីតាំងផ្សេងៗទៀតនៅទូទាំងខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា៖ ប្រតិបត្តិការនេះ ត្រូវបានអនុវត្តយ៉ាងតឹងរឹង និងទូលំទូលាយគ្រប់៨ក្រុងស្រុក ក្នុងគោលបំណងទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ជាពិសេសសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ដែលអាចបង្កអសន្តិសុខ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ការចុះស្រាវជ្រាវនេះ មិនមែនទើបតែអនុវត្តនៅថ្ងៃនេះនោះទេ ប៉ុន្តែអាជ្ញាធរបានធ្វើការតាមដាន និងស៊ើបអង្កេតជាបន្តបន្ទាប់អស់រយៈពេលជាច្រើនខែមកហើយ ហើយក្នុងថ្ងៃនេះ ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមព្រះរាជអាជ្ញា បានដឹកនាំប្រតិបត្តិការធំទូទាំងខេត្ត ដើម្បីកំណត់ថាទីតាំងនោះ មានពាក់ព័ន្ធ ឬមិនមានពាក់ព័ន្ធនឹងបទល្មើសស្កេមអនឡាញ។
អាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្ម ម្ចាស់ផ្ទះជួល និងប្រជាពលរដ្ឋទាំងអស់ សហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច ប្រសិនបើមានការសង្ស័យពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ឬការប្រើប្រាស់ទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសស្កេមអនឡាញ៕ កាំង ហុងវាស្នា








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល