ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចាត់តំណាងចុះសួរសុខទុក្ខកម្មការិនីរងរបួសធ្ងន់ ៩នាក់ទៀតក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ឆ្នាំង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ
នៅរសៀលថ្ងៃចន្ទទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្តចាត់តំណាងដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខកម្មការិនី រងរបួសធ្ងន់ចំនួន៩នាក់ទៀត ចំណោមអ្នករងរបួសទាំងអស់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ដែលបានបញ្ជូនមកសម្រាកព្យាបាលនៅរាជធានីភ្នំពេញ ក្នុងនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន១នាក់ មន្ទីរពេទ្យជាតិតេជោសន្តិភាព ចំនួន២នាក់ និងមន្ទីរពេទ្យកាល់ម៉ែតចំនួន៦នាក់។
ក្នុងឱកាសសំណេះសំណាលនាពេលនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានដំណឹងដ៏រន្ធត់ពីហេតុការណ៍គ្រោះចរាចរណ៍លើបងប្អូនដែលជាកម្មករ-កម្មការិនីចំនួន២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ ដែល បានកើតឡើងនៅខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង ភ្លាមៗនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ក្រុមការងារអញ្ជើញទៅចូលរួមរំលែកទុក្ខដោយផ្ទាល់ជាមួយក្រុមគ្រួសារនៃសព និងចុះសួរសុខទុក្ខអ្នករងរបួសនៅតាមមន្ទីរពេទ្យក្នុងខេត្តនីមួយៗ។ ដោយឡែកនៅថ្ងៃនេះ បងប្អូនកម្មការិនីរងរបួសធ្ងន់៩នាក់ ដែលបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បន្តចាត់ឱ្យក្រុមការងារដឹកនាំដោយលោកជំទាវអគ្គលេខាធិការ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាក្នុងម្នាក់ ២លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ
( មី ១កេស, ត្រីខ ២០កំប៉ុង, ឃីត ១ កញ្ចប់, ទឹកក្រូច ១កេស, ទឹកបរិសុទ្ធ ១កេស, ដោះគោខាប់ ៥កំប៉ុង និងទឹកដោះគោស្រស់ ១កេស ) សម្រាប់ជួយសម្រាលការលំបាក និងដោះស្រាយជីវភាពខណៈពេលកំពុងសម្រាកព្យាបាលរបួស។ ជាមួយគ្នានេះសូមជូនពរឱ្យបងប្អូនដែលរងរបួសទាំងអស់ខិតខំថែទាំសុខភាពផ្លូវចិត្តឱ្យបានល្អ កុំបាក់ទឹកចិត្ត រឹងមាំឡើង សូមយកចិត្តទុកដាក់ស្តាប់តាមការព្យាបាលរបស់ក្រុមគ្រូពេទ្យ និងសូមជូនពរឆាប់បានជាស្បះស្បើយ ដើម្បីបន្តប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងបានជួបជុំក្រុមគ្រួសារឡើងវិញ។
សូមរំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានឆក់យកជីវិតកម្មករ-កម្មការិនីរោងចក្រសរុប ១៤នាក់ និងរបួសធ្ងន់ស្រាលចំនួន៨៥នាក់ ក្នុងនោះនៅខេត្តកំពង់ឆ្នាំងស្លាប់៩នាក់ របួសស្រាល ៣៧នាក់ របួសធ្ងន់៩នាក់ និងនៅខេត្តស្វាយរៀង ស្លាប់៥នាក់ ក្នុងនោះមានប្តីប្រពន្ធ ២គូ និងរបួសធ្ងន់ស្រាល ៣៩នាក់៕




















-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ