ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ចាត់ទុកធនធានផ្នែកគណនេយ្យ ជាកាតាលីករជួយរុញកំណើនសេដ្ឋកិច្ច
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សផ្នែកគណនេយ្យ គឺជាធនធានដ៏មានសារៈសំខាន់ គាំទ្រកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិនៅកម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្ពុជាសិក្សា គណនេយ្យជំនាញកម្ពុជា លើកឡើងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្រ្តគណនេយ្យ និង ហិរញ្ញវត្ថុ និងសញ្ញាបត្រជំនាញគណនេយ្យអន្តរជាតិ ACCA ថា កម្ពុជាបាននិងកំពុងជំរុញជំនាញអភិវឌ្ឍន៍ជំនាញ វិជ្ជាជីវៈមានចំនួន កើនឡើង ជាក់ស្តែងជំនាញលើផ្នែកគណនេយ្យ បានកំពុងកើនឡើងជាបន្តបន្ទាប់ តែទោះបីយ៉ាងមិនទាន់ឆ្លើយតបនិងត្រូវការទីផ្សារក្នុង ស្រុកនៅឡើយ ខណៈកម្ពុជាមានក្រុមហ៊ុនសហគ្រាសជាច្រើន ដែលបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលសហគ្រាសទាំងនោះសុទ្ធ តែតម្រូវឱ្យកាន់បញ្ជីការ។
ឯកឧត្តមបណ្ឌិត បន្តថា តាមរយៈនៃការបណ្តុះបណ្តាលនេះ យើងបានកំពុងឆ្លើយតបទៅនឹងវិស័យការងារជាបណ្តើរៗ ប៉ុន្តែក៏ ទាមទារឱ្យមានការពង្រឹងសមត្ថភាពបន្ថែមផងដែរ ក្នុងនោះអ្នកដែលមានចំណេះ ជំនាញ គឺជាកាតាលីករដ៏សំខាន់ ក្នុងការចូលរួមទាំង សកម្មភាពការងារ ការបង្កើតអាជីវកម្ម និងក៏ជាអ្នកដែលជួយអូសទាញ និងបង្កើតទំនុកចិត្តដល់វិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជាផងដែរ, ដូច្នេះធនធានមនុស្សពិតជាមានសារៈសំខាន់ សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

លោកបណ្ឌិត ព្រំ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានខេមអេដ លើកឡើងថា ជុំវិញការកាន់បញ្ជីគណនេយ្យពិតជាមាន សារៈសំខាន់ណាស់ ដើម្បីបង្កើតទំនុកចិត្តដល់ម្ចាស់រោងចក្រ និងសហគ្រាស ឬអាជីវកម្មដែលអនុវត្តបានដោយខ្លួនឯង គឺមិនត្រូវឱ្យ របាយការណ៍ហិរញ្ញវត្ថុលាតត្រដាង ឬបែកធ្លាយ ជាពិសេសព័ត៌មានសម្ងាត់របស់អតិថិជន ឬអ្នកធ្វើការជាមួយនោះឡើយ ទោះបីបច្ចុប្បន្ន យើងពុំទាន់មានច្បាប់ស្តីអំពីការថែរក្សាអាថ៌កំបាំងពាណិជ្ជកម្ម តែអ្នកកាន់បញ្ជីរបាយការណ៍ហិរញ្ញវត្ថុ គឺត្រូវយកចិត្តទុកដាក់និងនុវត្តឱ្យ បានគត់មាត់ ខណៈបច្ចុប្បន្នកម្ពុជាបាននិងកំពុងរៀបចំសេចក្តីព្រាងរួចហើយ ដែលមិនយូរមិនឆាប់ច្បាប់នេះនឹងចូលជាធរមាន។
លោក នូវ រតនា នាយកការិយាល័យតំណាងសមាគមគណនេយ្យករជំនាញ (ACCA, អេស៊ីស៊ីអេ) ប្រចាំកម្ពុជា និងប្រទេស ឡាវ ក៏បានលើកទឹកចិត្តដល់និស្សិតដែលបញ្ចប់វគ្គសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្រ្តគណនេយ្យ និងហិរញ្ញវត្ថុ ឱ្យពង្រីក ចំណេះដឹងបន្ថែម ជាពិសេសការចាប់យកជំនាញគណនេយ្យអន្តរជាតិ ACCA (Association of Chartered Certified Accountants) ដែលជាស្ថាប័នគណនេយ្យករជំនាញអន្តរជាតិឈានមុខគេមួយនៅលើពិភពលោក មានដើមកំណើតនៅចក្រភពអង់គ្លេស ដែល ACCA ត្រូវបានទទួលស្គាល់ជាសញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុដ៏មានឥទ្ធិពល។ ដូច្នេះនៅពេលយើងបានបញ្ចប់ ACCA វាជាមោទនភាពរបស់កម្ពុជា និងធ្វើឱ្យកម្ពុជាមានគណនេយ្យករជំនាញអន្តរជាតិកាន់តែច្រើន ដើម្បីរួមគ្នាបង្កើតទំនុកវិនិយោគិន និងការស្រូបយកឱកាស វិនិយោគបន្ថែម៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា