ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងរ៉ែ៖ រាជរដ្ឋាភិបាលកំពុងតាមដាន និងពិនិត្យលទ្ធភាពការអនុវត្តពន្ធជួយលើការធ្វើពាណិជ្ជកម្ម
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងថា ក្នុងស្ថានភាពមិនទាន់មានភាពប្រាកដប្រជានេះ រាជរដ្ឋាភិបាលបានកំពុងតាមដាន និងការពិនិត្យលទ្ធភាពលើការអនុវត្តពន្ធ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម គាំទ្រដល់សកម្មភាពភាពនៃវិស័យចម្បងៗក្នុងស្រុក ក្នុងគោលដៅជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ នាយទាហាន យោធាចារ្យនាយទាហានរង និងសិក្ខាកាមពលទាហានថ្មីវគ្គ៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅថ្ងៃទី២៥ ខែឧសភា ម្សិលមិញនេះថា នៅក្នុងបរិការណ៍មិនទាន់មានភាពប្រាកដប្រជា, កំណើនសេដ្ឋកិច្ចកម្ពុជាដែលបានគ្រោងប្រមាណ ៥% នៅដើមឆ្នំា ត្រូវបានរាជរដ្ឋាភិបាលទម្លាក់មកនៅត្រឹម ៤,២% ដោយសារកម្មវិបាកនៃឥទ្ធិពលសាយភាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការកើនឡើងដោយសារបញ្ហាថ្លៃប្រេងឥន្ធនៈ ដែលធ្វើឱ្យមានសម្ពោធអតិផរណា និងបានជះឥទ្ធិពលដល់វិស័យសំខាន់ៗផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជុំវិញបញ្ហាខាងលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងស្ថាប័នទាំងអស់ របស់រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជន និងជំរុញការ វិនិយោគសាធារណៈនានា ក្នុងគោលដៅទប់លំនឹងនៃសេដ្ឋកិច្ច និងឱ្យសេដ្ឋកិច្ចកម្ពុជាឈានទៅងើបឡើងវិញ ដែលមានកំណើនខ្ពស់ ដូចមុនវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះទាក់ទងការវិនិយោគ, រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ផងដែរ តាមរយៈជំនួបធុរកិច្ចនៅតាម បណ្តាប្រទេសនានា បង្ហាញពីសក្តានុពល និងភាពអំណោយផលរបស់កម្ពុជា ដើម្បីស្រូបយកឱកាសវិនិយោគបន្ថែម។
យោងតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩ បានបង្ហាញថា ក្រៅពីការអនុវត្តពន្ធគយបដិការបស់ សហរដ្ឋអាមេរិក និងជម្លោះព្រំដែនកម្ពុជ-ថៃ នៅក្នុងឆ្នាំ២០២៥, កម្ពុជាបានទទួលរងនូវព្យុះកំបុតត្បូងថ្មីមួយទៀត គឺសង្គ្រាមនៅ មជ្ឈិមបូព៌ា ដែលបង្កើនភាពមិនប្រាកដប្រជា និងហានិភ័យដល់កំណើនសេដ្ឋកិច្ចកម្ពុជាមួយកម្រិតបន្ថែមទៀត។ កម្មវិបាកធំៗទាំង៣ នេះបានធ្វើឱ្យកម្ពុជាប្រឈមនឹងការលំបាកទ្វេដង ក្នុងការបត់បែនគោលនយោបាយរបស់ខ្លួនទាំងផ្នែកសេដ្ឋកិច្ច ផ្នែកការទូត និងផ្នែក សង្គម។ ដើម្បីបញ្ចៀសនិងកាត់បន្ថយនូវកម្មវិបាកនានា, ទាំងផ្ទាល់និងប្រយោលមកលើសង្គម និងសេដ្ឋកិច្ច នៅក្នុងបរិការណ៍នេះ, កំណើនសេដ្ឋកិច្ចកម្ពុជា ដែលគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ថាអាចសម្រេចបាន ៥% ត្រូវបានវាយ តម្លៃថា នឹងអាចសម្រេចបានត្រឹម ៤,២% ដោយសារកម្មវិបាកនិងឥទ្ធិពលសាយភាយពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃផង, ការបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផង និងការកើនថ្លៃថាមពលដែលធ្វើឱ្យមានសម្ពាធអតិផរណា និងបន្តជះឥទ្ធិពលដល់វិស័យសំខាន់ៗ តួយ៉ាងកសិកម្ម, ដឹកជញ្ជូន, ទេសចរណ៍ និងលក់ដុំ-រាយ ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣