ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងរ៉ែ លើកទឹកចិត្តដល់សិក្ខាកាមពលទាហានវគ្គទី៧ ខិតខំហ្វឹកហាត់ឱ្យក្លាយជាទ័ពគំរូ
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកទឹកចិត្តដល់សិក្ខាកាមពលទាហានថ្មីវគ្គទី៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកឱ្យខិតខំប្រឹងប្រែងត្រងត្រាប់ និងហ្វឹកហាត់បង្កើនចំណេះដឹង ឲ្យក្លាយទៅជាកងទ័ពមានជំនាញវិជ្ជាជីវៈ និងមានសមត្ថភាពប្រកបដោយ គុណភាព ដើម្បីក្លាយជាទ័ពគំរូប្រកបដោយយុទ្ធសាស្រ្ត។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ នាយទាហាន យោធាចារ្យនាយទាហានរង និងសិក្ខាកាមពលទាហានថ្មីវគ្គ៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះថា ជុំវិញស្ថាប័នស៊ីវិល និងកងកំលាំង, ក្រោមការស្វែងយល់ប្រកបដោយគតិបណ្ឌិត និងការឈ្លាសវៃបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី នៃព្រះរាជា ណាក្រកម្ពុជា, សម្តេចបានជំរុញបង្កើតឲ្យមានសម្ព័ន្ធមេត្រីភាព រវាងស្ថាបននានាជាមួយកងទ័ព ដែលនេះគឺជាផ្នែកមួយជំរុញ លើកទឹកចិត្តដល់កងកម្លាំង ក្នុងដំណើរការអភិវឌ្ឍខ្លួនឲ្យសមស្របតាមស្ថានការណ៍បច្ចុប្បន្ន។
ក្នុងជំនួបសំណេះសំណាលនេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សិក្ខាកាមពលទាហានថ្មីវគ្គទី៧ នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងទ័ពជើងគោកទាំងអស់ ត្រូវខិតខំប្រឹងប្រែង ត្រងត្រាប់ និងហ្វឹកហាត់បង្កើនចំណេះដឹង ឲ្យក្លាយទៅជាកងទ័ពមានជំនាញ វិជ្ជាជីវៈ និងមានសមត្ថភាពប្រកបដោយគុណភាព ដើម្បីធ្វើយ៉ាងណាឲ្យកងទ័ពរបស់យើងក្លាយជាទ័ពគំរូ ប្រកបដោយយុទ្ធសាស្រ្ត ក្នុងការវិវត្តន៍ទៅមុខប្រកបដោយភាពជោគជ័យ ។
ឧត្តមសេនីយ៍ទៅ ពេជ សំអុន នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាល ជាពិសេសក្រសួងដែលជាសម្ព័ន្ធមេត្រី ក្នុងនាមតំណាងកងទ័ព លោកបានប្តេជ្ញាបន្តនូវវគ្គបណ្តុះបណ្តាល ការបំប៉ន និង ការបង្កើននូវចំណេះដឹងដល់សិក្ខាកាមទាំងអស់ ឲ្យក្លាយទៅជាកងទ័ពមានជំនាញវិជ្ជាជីវៈ មានសមត្ថភាព គុណភាព មានចំណេះដឹង ផ្នែកបច្ចេកវិទ្យា ភាសារបទេស ការគោរពប្រតបត្តិនូវលក្ខន្តិកៈនៃកងយោធពលខេរភូមិន្ទ និងការគោរពសិទ្ធមនុស្ស ស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងហ៊ានពលីគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីរបស់យើង៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣