ព័ត៌មាន
ស្មារតីគាំទ្រទំនិញក្នុងស្រុករបស់ពលរដ្ឋនាំឱ្យការផលិតមានការកើនឡើងទ្វេដង ដើម្បីបំពេញតម្រូវការទីផ្សារ
សហគ្រាសធុនតូច និងមធ្យម (SME) បានដើរតួនាទីយ៉ាងសំខាន់ចូលរួមដាស់ស្មារតីឱ្យប្រជាពលរដ្ឋប្រើប្រាស់ផលិតផលក្នុងស្រុក តាមរយៈយុទ្ធនាការប្រើប្រាស់ទំនិញក្នុងស្រុកដែលគាំទ្រដោយរដ្ឋាភិបាល។ ដោយស្មារតីសាមគ្គីពីប្រជាពលរដ្ឋ បានងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកនាំឱ្យការផលិតទំនិញក្នុងស្រុករបស់សហគ្រាសមួយបានកើនឡើង៣ដង ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងតែហក់ឡើង បន្ទាប់ពីប្រជាពលធ្វើពហិការទំនិញនាំចូលពីប្រទេសថៃ។

លោកស្រី ហុក ស្រីហួរ អគ្គនាយិកា សហគ្រាស PPF Yummy, Khmer Food Manufacturer បានប្រាប់ BTV ថា សហគ្រាសរបស់លោកស្រី មានផលិតផលជាច្រើនប្រភេទ ដូចជា បុកត្រីឆ្អើ, កាពិឆាបាត់ដំបង, ប្រហុកអង្រ្កង, ប្រហុកឦសាន, ប្រហុកអប់ក្រូចឆ្មា, និងប្រហុកខ្ទិះ ហើយមាន ផលិតផលប្រភេទ ទឹកឆាអំពិលទុំ, ទឹកប្រហុក, និងទឹកជ្រលក់ជូរអែម ព្រមទាំង គ្រឿងសម្លរកកូ, ឆាគ្រឿង, សម្លរការី, ម្ជូរគ្រឿង, ម្ជួរស្លឹកថ្នឹង, ម្ជូរសណ្តាន់, អាម៉ុក និងប្រហុកខ្មែរ។ ផលិតផលទាំងអស់នេះបានប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក ៩៥% ផលិត ដោយប្រជាកសិករ នៅតាមមូលដ្ឋាន។

លោកស្រី ហុក ស្រីហួរ បានបញ្ជាក់ថា សព្វថ្ងៃប្រជាពលរដ្ឋខ្មែរបានងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក ជាពិសេស យុវជនការគាំទ្រផលិតផលជាតិកាន់តែច្រើន គឺជាការជំរុញដល់កម្លាំងសេដ្ឋកិច្ចជាតិ ហើយក៏នឹងជួយកាត់បន្ថយការនាំចូលទំនិញពីខាងក្រៅ និងបង្កើតការងារ និងទីផ្សារកាន់ល្អប្រសើរឡើង។
លោកស្រីថា បន្ទាប់ពីប្រជាពលរដ្ឋធ្វើពហិការទំនិញថៃ គឺមានសន្ទុះខ្លាំងក្លានូវការគាំទ្រនូវផលិតផលខ្មែរ ដែលនាំឱ្យសហគ្រាសរបស់លោកស្រីបានបង្កើនការផលិត៣ដង បើធៀបនឹងមុនការធ្វើពហិការ។ ការកើនឡើងនេះគឺ ដោយសារមានការជួយជ្រោមជ្រែងមិនអាចខ្វះបានពីរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ក្នុងជួយជំរុញការផលិតឱ្យស្របតាមស្តង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារ។
សហគ្រាសនេះ ទទួលបានវិញ្ញាបនបត្របញ្ជាក់ចំណីអាហារ HACCP និង GMP ដែលធានាគុណភាពខ្ពស់ ព្រមទាំង ទទួលបានវិញ្ញាបនបត្រ FDA សម្រាប់ការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក ផងដែរ។
ដោយមានសន្ទុះគាំទ្រពីប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស សព្វថ្ងៃសហគ្រាសកំពុងមមាញឹកខ្លាំងក្នុងការផលិតដោយយកចិត្តទុកដាក់ផ្តោតជាចម្បងលើគុណភាព និងសុវត្ថិភាពសម្រាប់អ្នកទទួលទាន។ បច្ចុប្បន្ន ផលិតផលរបស់សហគ្រាស PPF Yummy បាននាំចេញទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក, នូវែលសេឡង់, អូស្ត្រាលី, កូរ៉េខាងត្បូង និងជប៉ុន។ ដោយឡែក ទីផ្សារក្នុងស្រុកវិញ គឺមានលក់ទៅតាមផ្សារទំនើបនានាជាង ២៥០កន្លែងរាជធានីភ្នំពេញ៕ អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣