ព័ត៌មាន
អាជ្ញាធរខេត្តកណ្តាលបន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតាមបណ្ដាផ្លូវជាតិសំខាន់ៗក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងសុវត្ថិភាពសាធារណៈ
កណ្តាល៖ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ បន្តចុះរៀបចំសណ្តាប់ធ្នាប់ ណែនាំដល់បងប្អូនអាជីវករនិងបងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបអាជីវកម្មនិងរស់នៅតាមសងខាង តាមបណ្តាផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវធ្វើការរុះរើចេញនូវសំណង់ សំយាប ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ លើចំណីផ្លូវ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពឱ្យកាន់តែមានភាពស្រស់បំព្រង។
ការចុះរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនេះ មិនមែនធ្វើឡើងតែមួយដងមួយកាលនោះទេ ពោលគឺអាជ្ញាធរនឹងបន្តធ្វើជាប្រចាំដូចភ្លៀងរលឹម។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ អាជ្ញាធរមិនមានបំណងរារាំង ឬប៉ះពាល់ដល់ការប្រកបរបរទទួលទានរបស់បងប្អូនប្រជាពលរដ្ឋនោះឡើយ ប៉ុន្តែរាល់ការប្រកបអាជីវកម្មទាំងឡាយ ត្រូវតែគោរពច្បាប់ និងមិនត្រូវរំលោភបំពានលើទ្រព្យសម្បត្តិសាធារណៈ ឬបង្កការលំបាកដល់អ្នកដទៃឡើយ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទូទៅ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់ និងទន់ភ្លន់របស់អាជ្ញាធរខេត្ត ព្រមទាំងបានសំណូមពរឱ្យអាជ្ញាធរបន្តអនុវត្តវិធានការនេះឱ្យបានជាប់ជាប្រចាំ ដើម្បីជៀសវាងការកើតមានឡើងវិញនូវភាពអនាធិបតេយ្យនៅលើចិញ្ចើមផ្លូវសាធារណៈ។
រដ្ឋបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដោយស្ម័គ្រចិត្តចូលរួមគោរពច្បាប់ចរាចរណ៍ មិនរំលោភយកចិញ្ចើមផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងរួមគ្នាថែរក្សាអនាម័យបរិស្ថាន ដើម្បីធ្វើឱ្យទីក្រុងរបស់យើងក្លាយជាទីក្រុងគំរូ មានសោភ័ណភាពស្រស់បំព្រង គួរជាទីមោទនៈ៕










-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន