ព័ត៌មាន
អនុប្រធានទី១អាជ្ញាធរមីនប្រាប់ឯកអគ្គរដ្ឋទូតស្វីសចប់អាណត្តិប្រចាំនៅកម្ពុជាអំពីផលប៉ះពាល់អវិជ្ជមានដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដែលបន្សល់ទុកដោយកងកម្លាំងយោធាថៃមកលើទឹកដីកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានប្រាប់ទៅកាន់ ឯកឧត្តម Pedro Swahlen ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅប្រទេសថៃ កម្ពុជា និងឡាវ អំពីផលប៉ះពាល់អវិជ្ជមានដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដែលបន្សល់ទុកដោយកងកម្លាំងយោធាថៃមកលើទឹកដីកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានប្រាប់បែបនេះ ក្នុងឱកាសបានអនុញ្ញាតជូន ឯកឧត្តម Pedro Swahlen ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ តាងនាមឱ្យរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ និងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង ភាពជាអ្នកដឹកនាំ ការលះបង់ និងការប្តេជ្ញាចិត្តរបស់ ឯកឧត្តម Pedro Swahlen ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្វីស។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជាពិសេសបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការរួមចំណែកដល់កិច្ចការអភិវឌ្ឍនៅប្រទេសកម្ពុជា ក៏ជាការគាំទ្រផ្នែកមនុស្សធម៌ក្នុងកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបប្រាប់ដល់ឯកឧត្តមឯកអគ្គរដ្ឋទូតស្វីស អំពីផលប៉ះពាល់អវិជ្ជមានដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលបានបន្សល់ទុកដោយកងកម្លាំងយោធាថៃមកលើទឹកដីកម្ពុជា កាលពីឆ្នាំ២០២៥ កន្លងទៅនេះ ដែលទាមទារឱ្យមានការសិក្សាវាយតម្លៃច្បាស់លាស់ និងការដោះស្រាយរយៈពេលវែង។ ឯកឧត្តម ក៏បានលើកឡើងអំពីវិធានការដោះស្រាយផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងការស្ដារឡើងវិញដើម្បីឱ្យប្រជាពលរដ្ឋអាចបង្កើតសកម្មភាពសេដ្ឋកិច្ចប្រកបដោយសុវត្ថិភាព។
ជាមួយគ្នានោះ ឯកឧត្តម Pedro Swahlen បានលើកឡើងអំពីសារៈសំខាន់នៃចំណងមិត្តភាព ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងស្វីស ហើយប្រទេសស្វីសបានធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមមាន ការគាំទ្រដល់សកម្មភាពមីនមនុស្សធម៌ សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ ជាដើម។
ពាក់ព័ន្ធនឹងសកម្មភាពមីន ឯកឧត្តម Pedro Swahlen បានលើកឡើងថា ប្រទេសស្វីស គឺជាដៃគូមួយរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចាប់តាំងពីឆ្នាំ២០០០ និងបន្តគាំទ្រដល់កម្ពុជា ផងដែរ៕





-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន