ព័ត៌មាន
សម្ដេចធិបតី សាទរចំពោះកំណើនការប្រើប្រាស់ខ្សែច្រវាក់ផលិតកម្មវត្ថុធាតុដើមជ័រកៅស៊ូពីរោងចក្រនៅក្នុងស្រុក
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញការសាទរចំពោះកំណើននៃការប្រើប្រាស់ខ្សែច្រវាក់ផលិតកម្មវត្ថុធាតុដើមជ័រកៅស៊ូរបស់កម្ពុជាទៅតាមបណ្ដារោងចក្រផលិតកង់រថយន្តនានានៅក្នុងស្រុក ជៀសជាងការនាំចេញទៅក្រៅប្រទេសដែលនាំឱ្យកម្ពុជាខាតបង់តម្លៃដើម និងតម្លៃផលិតផលសម្រេចជាច្រើន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ភោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ចំណូលសរុបរបស់កម្ពុជា ទទួលបានពីការលក់ផលិតផលជ័រកៅស៊ូមានប្រមាណ ៨៣៣ លានដុល្លារ កើនឡើង ២៤% បើធៀបនឹងឆ្នាំ២០២៤ ខណៈតម្លៃកៅស៊ូនៅកម្ពុជាកំពុងមានការកើនឡើងហើយផ្ទៃដៃដាំដុះក៏កំពុងមានការកើនឡើងផងដែរ។ ជាមួយគ្នានេះសម្ដេចធិបតី បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចំណូលនៃការនាំចេញផលិតផលកៅស៊ូមានប្រមាណ ៦០៤ លានដុល្លារ ដែលមានការថយចុះ ១,៩% ចំពោះការនាំចេញនេះ, ប៉ុន្ដែចំណូលពីការលក់ជ័រកៅស៊ូក្នុងស្រុកមានប្រមាណ ២២៣ លានដុល្លារ ដែលបានកើនឡើង ១៣១%ទៅវិញ។ សម្ដេចធិបតីបញ្ជាក់ថា លទ្ធផលនេះមានន័យថា ការលក់ជ័រកៅស៊ូនៅកម្ពុជាកំពុងបម្រើឱ្យរោងចក្រនៅក្នុងស្រុកច្រើនជាងនាំចេញ។
សម្ដេចធិបតី បានចាត់ទុកកំណើនការទិញលក់ផលិតផលកៅស៊ូនៅក្នុងស្រុកនេះ គឺជាគោលដៅនៃការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា ខណៈការអភិវឌ្ឍវិស័យឧស្សាហកម្មនេះជំហានដំបូងកម្ពុជាផលិត និងនាំចេញវត្ថុធាតុដើម, បន្ទាប់មកការនាំចេញ និងផលិតនូវផលិតផលពាក់កណ្ដាលសម្រេច, និងចុងក្រោយ គឺការនាំចេញផលិតផលសម្រេចដែលជំរុញឱ្យកសិឧស្សាហកម្មនៅកម្ពុជា។ លទ្ធផលនេះ គឺជាគោលដៅសំខាន់នេះ ក្នុងការរក្សាបានតម្លៃសរុប និងតម្លៃបន្ថែមនៅក្នុងប្រទេស។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជាបានជំរុញការកែច្នៃបាននៅនឹងកន្លែង ដែលគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះបានផ្ដល់ផលដោយផ្ទាល់ទៅដល់ កសិករ ម្ចាស់ចម្ការ ឬម្ចាស់ស្រែ ហើយបង្កើតការងារ ការដឹកជញ្ជូន និងដែលនេះជាខ្សែច្រវាក់ផលិតកម្មដែលរាជរដ្ឋាភិបាលចង់បាន៕

















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT