ព័ត៌មាន
យុវជនចងចាំ ឈឺចាប់ តែមានស្មារតីទទួលខុសត្រូវចំពោះជាតិក្រោយមានបរទេសឈ្លានពានទឹកដី
យុវជនខ្មែរ នៅតែមានការចងចាំ មានការឈឺចាប់ ចំពោះព្រឹត្តិការណ៍ ២៨ ឧសភា ឆ្នាំ ២០២៦ ជាថ្ងៃដែលទាហានថៃ ចូលឈ្លានពានបាញ់សម្លាប់វីរកងទ័ពខ្មែរ លើទឹកដីកម្ពុជា ជាលើកដំបូង។ ទន្ទឹមនឹងមានការចងចាំ មានភាពឈឺចាប់ទាំងនេះ យុវជនម្នាក់ៗក៏បានដឹងច្បាស់ពីតួនាទី ទំនួលខុសត្រូវរបស់ខ្លួន ដែលត្រូវជាអ្នកបន្តវេនរឹងមាំ ពោពេញដោយសក្ដានុពល សម្រាប់ការរីកចម្រើនរបស់សង្គមជាតិកម្ពុជា។

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ ជាគម្រប់ខួបមួយឆ្នាំ ដែលទាហានថៃ បានចូលឈ្លានពានលើទឹកដីកម្ពុជា ហើយបានបាញ់សម្លាប់វីរកងទ័ពខ្មែរជាលើកដំបូង។ វីរកងទ័ព សួន រោន បានបាត់បង់ជីវិតនាពេលនោះ។ មរណភាព របស់វីរកងទ័ព សួន រោន បានដិតជាប់ក្នុងការចងចាំរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ការចងចាំភ្ជាប់ជាមួយការឈឺចាប់ ដែលមិនអាចបំភ្លេចបាន។
ពាក់ព័ន្ធនឹងការចងចាំនេះ សហភាពសហភាពសហព័ន្ធយុវជនកម្ពុជា ក៏នឹងរៀបចំព្រឹត្តិការណ៍ដាស់ស្មារតីជាតិ នៅថ្ងៃទី ២៨ ឧសភា ស្អែកនេះដែរ។ យុវជន រាប់រយនាក់ បានមកចូលរួមហាត់សមសម្រាប់ព្រឹត្តិការណ៍ ដែលនឹងរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ពួកគេជាយុវជនចងចាំចំពោះទង្វើឈ្លានពានរបស់ទាហានថៃ ហើយចងចាំ ឈឺចាប់ ចំពោះការបាត់បង់ជីវិតរបស់វីរៈកងទ័ពខ្មែរ។ រឿងហេតុទាំងនេះ ដាស់ស្មារតីពួកគេឱ្យដឹងច្បាស់ ពីតួនាទីកាតព្វកិច្ចរបស់ខ្លួន ជាអ្នកបន្តវេន ជាអ្នកបន្តក្នុងការកសាងសង្គមជាតិ។ កាតព្វកិច្ចនាពេលនេះ ប្រឹងប្រែងសិក្សាឱ្យខ្លាំងពូកែ រួចបន្តដំណើរជីវិតយកចំណេះដឹងទាំងនោះ ចូលរួមកសាងសង្គមជាតិកម្ពុជា ឱ្យកាន់តែរឹងមាំ។ លើសពីនេះគឺការបន្តពហិការទំនិញពីថៃ និងបន្តគាំទ្រផលិតផលក្នុងស្រុក។
សូមជម្រាបថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៦ស្អែកនេះ ជាថ្ងៃរៀបចំព្រឹត្តិការណ៍ «ដាស់ស្មារតីជាតិ»។ «ដាស់ស្មារតីជាតិ» គឺជាយុទ្ធនាការថ្នាក់ជាតិមួយដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចងក្រង និងផ្សព្វផ្សាយជាសាធារណៈដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់ដឹងជ្រាលជ្រៅ និងចងចាំទុកជាប្រវត្តិសាស្ត្រនូវបទពិសោធន៍ និងព្រឹត្តិការណ៍ពិតដែលជាមេរៀនដ៏ជូរចត់ដែលប្រទេសកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះក៏បានក្លាយជាចំណុចចាប់ផ្តើមសំខាន់មួយក្នុងការបំផុសនិងដាស់ស្មារតី ស្នេហាជាតិពីសំណាក់ប្រជាពលរដ្ឋគ្រប់រូបដោយរួមចំណែកក្នុងការប្រមូលផ្ដុំស្មារតីសាមគ្គីភាពឱ្យក្លាយជាកម្លាំងចលករផ្លូវចិត្ត និងជាការដាស់តឿនដើម្បីពង្រឹងភាពធន់របស់ជាតិ៕ អត្ថបទ៖ គឹម ហុក





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT