ព័ត៌មាន
ចាប់ខ្លួនមន្ត្រីនគរបាល និងអាវុធហត្ថជាង ៣០នាក់នៅខេត្តកំពត កាត់សៀលចូលលួចសម្ភារក្នុងកាស៊ីណូនៅព្រែកចាក ក្រោយបង្ក្រាបបទល្មើស Online Scams
កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពត បានឃាត់ខ្លួនស្នងការរង អធិការ អធិការរង មន្រ្តីនគរបាល រួមទាំងមន្រ្តីអាវុធហត្ថសរុបជាង ៣០នាក់ពាក់ព័ន្ធទៅនឹងករណីគប់គិតគ្នាកាត់សៀលចូលលួចសម្ភារក្នុងកាស៊ីណូនៅព្រែកចាក ក្រោយបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។
ឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានបញ្ជាក់នៅរសៀលនេះថា ស្នងការដ្ឋាននគរបាលខេត្តកំពតពិតជាបានចាប់ខ្លួនមន្ត្រីទាំងអស់នោះពិតមែន ក៏ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្តមិនទាន់បានផ្សព្វផ្សាយពីព្រោះកំពុងបន្តនិតិវិធី។
ស្នងការនគរបាលខេត្តកំពតបានបញ្ជាក់ប្រាប់ BTV នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះថា “ខាងខ្ញុំកំពុងតែធ្វើការ អត់មានស្ថាប័នណាចុះមកទេ គឺខាងស្នងការដ្ឋានរបស់យើងជាអ្នកអនុវត្តការងារនឹងផ្ទាល់ ហើយខាងអាវុធហត្ថក៏អនុវត្តការងារនឹងផ្ទាល់ដែរ។ ហើយយើងកំពុងតែធ្វើការងារនេះ”៕ អត្ថបទៈវង្ស សុភាព



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT