ព័ត៌មាន
ការអនុវត្តកាតព្វកិច្ចយោធា ជាករណីយកិច្ចចាំបាច់ង និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋ
អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានបញ្ជាក់ថា ការអនុវត្តកាតព្វកិច្ចយោធា ជាករណីយកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋ។ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការពារជាតិ បានរៀបចំធ្វើសន្និសីទសារព័ត៌មាននេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ ស្តីពីកាតព្វកិច្ចយោធា ដែលក្នុងសន្និសីទនេះ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានបញ្ជាក់ថា ក្នុងបរិបទដែលស្ថានភាពពិភពលោកកំពុងមានការប្រែប្រួល និងភាពមិនច្បាស់លាស់ នាពេលថ្មីកន្លងមកនេះ ប្រទេសមានព្រំប្រទល់ជាប់ ធ្វើការឈ្លានពានប្រទេសកម្ពុជាគ្រប់ទម្រង់ បង្កឱ្យមានការឈឺចាប់។ នាយឧត្តមសេនីយ៍មានការជឿជាក់ចំពោះ ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ថ្មីប្រែក្លាយការឈឺចាប់នេះ ទៅចុះឈ្មោះបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត ដោយសកម្មមានស្មារតីទទួលខុសត្រូវខ្ពស់។
ដូចនេះដើម្បីអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធាឱ្យទាន់ពេលវេលានិងមានប្រសិទ្ធភាព ស្របតាមតម្រូវការ ចាំបាច់របស់ប្រទេសជាតិ សំណូមពរឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិទាំងស្ថាប័នរដ្ឋ ឯកជន សមាគម អង្គការសង្គមស៊ីវិល ជាពិសេសប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានទាំងអស់ជួយបំផុសយុទ្ធនាការ អនុវត្តច្បាប់កាតព្វកិច្ចយោធាតាមគ្រប់មធ្យោបាយនិងគ្រប់រូបភាព ឱ្យបានទូលំទូលាយនិងឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជនដែលគ្រប់អាយុចូលបំពេញកាតព្វកិច្ចយោធា។
នាយឧត្តមសេនីយ៍ មាស សាវ៉ន បានបញ្ជាក់បន្ថែមថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ នឹងបង្កើតបានជា “ប្រភពធនធានមនុស្ស ដែលមិនចេះរីងស្ងួត” សម្រាប់កម្លាំងកងយោធពលខេមរភូមិន្ទ ធានាបាននូវការបំពេញបន្ថែមនូវកម្លាំងទ័ពវ័យក្មេង ដែលមានកាយសម្បទាមាំមួន ល្បឿនលឿន និងសមត្ថភាពចាប់យកបច្ចេកវិទ្យាយោធាទំនើបៗបានឆាប់រហ័ស៕អត្ថបទ៖ សុភាព


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា